ខេត្តបន្ទាយមានជ័យ ៖ កាលពីថ្ងៃទី៥ កក្កដា ឆ្នាំ២០១៦នេះ បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងជាព្រះរាជអាជ្ញាថ្មី ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អតីតព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក មាស ចាន់ ពិសិទ្ធ ត្រូវបានប្រកាសចូលកាន់មុខតំណែងជាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យថ្មីជាផ្លូវការ ជំនួស លោក ផាន់ វណ្ណរត្ថ អតីតព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដែលត្រូវបានផ្ទេភារកិច្ចឲ្យមកបំពេញការងារនៅក្រសួងយុត្តិធម៌វិញ៕