បន្ទាយមានជ័យ ៖ កាលពីថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០១៦នេះ លោក ឱ បូរិន្ទ នឹងមន្ត្រីក្រុមការងារថ្នាក់ខេត្តចុះជួយ ឃុំស្រះរាំងបានបន្ថែមគ្រឿងចក្រ នឹងថវិកាចុះស្ដារជីកពង្រីកទំហំ ជម្រៅស្រះ ទុកជួនប្រជាពលរដ្ឋ និងប្រគេនព្រះសង្ឃសម្រាប់ប្រើប្រាសក្នុង ឃុំ ស្រះរាំង លោក ឱ បូរិន្ទ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់ខេត្ត ចុះជួយស្រុកមង្គលបូរី និងជាប្រធានក្រុមការងារថ្នាក់ខេត្ត បានចុះទៅនាំយកគ្រឿងចក្រថវិកាបន្ថែមក្នុងការស្ដារជីកពង្រីកស្រះ និងជម្រៅស្រះ ចំនួន ៣ កន្លែង ក្នុងឃុំស្រះរាំងស្រុកមង្គលបូរី ។
លោក ឱ បូរិន្ទ បាននិយាយថា ៖ យោងអនុសាសន៍ណែនាំរបស់ឯកឧត្ដមឧបនាយករដ្ថមន្ត្រី កែ គឹម យ៉ាន ប្រធានក្រុមការងារថ្នាក់កណ្ដាល គណបក្សប្រជាជនកម្ពុជាចុះជួយខេត្តបន្ទាយមានជ័យ មន្ត្រីក្រុមការងារចុះមូលដ្ថានក៏បានឆ្លើយតបការបិណ្ឌបាត្ររបស់ព្រះតេជគុណ ប៉ែន សាវុធ ចៅអធិការគណកម្មាការ អាចារ្យវត្ត ពុទ្ធបរិស័ទ លោក ឱ បូរិន្ទ និងក្រុមការងារ ស្ដារនិងជីកពង្រីកស្រះ១កន្លែងនៅក្នុងវត្តស្រះរាំង ភូមិស្រះរាំង ទំហំ២៥ ម៉ែត្រ គុណ ៣៥ ម៉ែត្រ ជម្រៅ ៧ ម៉ែត្រ ។
លោកបន្ថែមទៀតថា សំណូមពរប្រជាពលរដ្ឋក្នុងឃុំស្រះរាំង មន្ត្រីក្រុមការងារក៏ទទូលយកតាមសំណូមពរដែរ ហើយជីកស្រះ១កន្លែងនៅភូមិ គោកក្រសាំង (ក្បែរសាលាបឋមសិក្សា) នៅភូមិគោកស្រុក ១ កន្លែងទៀតមួយកន្លែងទំហំជម្រៅប្រហាក់ប្រហែលគ្នា ។ ភូមិទាំង ៣ ស្ថិតនៅក្នុង ឃុំ ស្រះ រាំង ស្រុកមង្គលបូរី លោកឧត្ដសេនីយ៍ ឱ បូរីន្ទ បាននិយាយថា មន្ត្រីក្រុមការងារបានបន្តជួយជួសជុលផ្លូវលំ ១ ខ្សែប្រវែង ២,០០០ ម៉ែត្រ ពីឃុំ តាឡំ ទៅឃុំស្រះរាំង ដែលរងការខូចខាតទាំងស្រុង ដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលធ្វើដំណើនៅក្នុងរដូវស្សានេះ ។
ប្រជាពលរដ្ឋក្នុងឃុំស្រះរាំងទាំងមូល សូមថ្លែងអំណរគុណដល់ឧត្ដមសេនិយ៍ ឱ បូរិន្ទ និងក្រុមការងារចុះជួយឃុំស្រះ ដែលបានជីកស្រះជួសជុលផ្លូវជូនប្រជាពលរដ្ឋ ក្នុងឃុំស្រះសូមគោរពជួនពរ នឹងប្រសិទ្ធិពរជ័យ ដល់លោកឧត្ដមសេនីយ៍ ឱ បូរិន្ទ និងក្រុមការងារជួបប្រទះ តែសេចក្ដីសុខ សេចក្ដីចម្រើនគ្រប់ពេល គ្រប់វេលារ និងពរទាំង ៤ ប្រការ គឺអាយុ វណ្ណះសុខះ ពលះ កុំបីឃ្លៀង ឃ្លាតឡើយ ៕
គង់ សំអឿន