ព័ត៌មាន​ថ្មី
សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី «​ប្រកាស​បញ្ចប់​ការវាស់វែង​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ និង​ពិធី​ចែក​បណ្ណ​កម្មសិទ្ធិ​ដីធ្លី ក្នុង​ខេត្ត​កំពង់ចាម​» => ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បង្ហាញ​ក្ដី​រីករាយ​នៅពេល​ធនធានមនុស្ស​ខេត្ត​ព្រៃវែង ៦០០​អង្គ​/​នាក់​ទៀត បាន​បញ្ចប់​វគ្គ​ជំនាញ​រដ្ឋបាល​កុំព្យូទ័រ និង​កាត់ត​វីដេអូ​ => ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា សម្តែង​ក្តីបារម្ភ បើទោះបី​គ្រោះថ្នាក់​ចរាចរណ៍ រយៈពេល ១១​ខែ ដើមឆ្នាំ​២០២៤ នេះ មានការ​ថយចុះ​ក្តី​ => សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ របស់​គណៈ​ចលនា​មហាជន​គណបក្ស​ប្រជាជន​កម្ពុជា​ => IMF ប្ដេជ្ញា​បន្ត​ចូលរួម​រក្សា​ភាពរឹងមាំ​ផ្នែក​ហិរញ្ញវត្ថុ និង​ការអភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា​ => អាយ​ស៊ី​ស៊ី​-​អង្គរ​/​សំបូរ​ព្រៃ​គុក ប្ដេជ្ញា​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​បន្ថែមទៀត​ => ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) មានបំណង​ស្វែងរក​កាលានុវត្តភាព​ក្នុង​ការពង្រីក​ការវិនិយោគ​របស់​ខ្លួន​នៅ​កម្ពុជា​ => ការរៀបចំ​ឱ្យ​មាន​ការចុះបញ្ជី​ថ្នាល​ឌី​ជី​ល​សម្រាប់​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នេះ មាន​គោលបំណង​សំខាន់ គឺ​ដើម្បី​ជួយ និង មិនមែន​ដាក់បន្ទុក​បន្ថែម​ដល់​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដោយ​ផ្អែក​លើ​គោលការណ៍​ស្ម័គ្រចិត្ត និង មិន​មាន​ការបង្ខិតបង្ខំ នោះឡើយ​ => ឯកឧត្តម ស សុខា ៖ ៤៦​ឆ្នាំ​មកនេះ ស​.​ស​.​យ​.​ក​. មាន​ភាពចាស់ទុំ​ក្នុង​ការងារ​រួមចំណែក​បម្រើ​សង្គមជាតិ​ => សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ជាមួយ ឯកឧត្តម Numan Kurtulmuş ប្រធានរដ្ឋសភា តួ​ក​គី​យេ​
0

កសិដ្ឋាន​ចិញ្ចិម​ជ្រូក​របស់​លោក ចៅ ឆុង ជះក្លិន​ស្អុយ​និង​បំពុល​បរិ​សា្ថន​

កសិដ្ឋាន​ចិញ្ចិម​ជ្រូក​របស់​លោក ចៅ ឆុង ជះក្លិន​ស្អុយ​និង​បំពុល​បរិ​សា្ថន​

ខេត្ត​បនា្ទយមានជ័យ ៖ កសិដ្ឋាន​ចិញ្ចម​ជ្រូកដ៏​ធំ​មួយកនែ្លង​ភូមិ​ជំទាវ ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្ត​បនា្ទយមានជ័យ ត្រូវ​ប្រជាពលរដ្ឋ​បានឲ្យដឹង​ថា​របស់លោ​ក ចៅ ឆុង កសិដ្ឋាន​ចិញ្ចិម​ជ្រូក​នេះ កំពុង​បង្ក​ភាព​ក្តៅក្រហាយ​យ៉ាងខ្លាំង​ដល់​ការរស់នៅ​របស់​ពលរដ្ឋ ពីព្រោះ​ចិញ្ចឹម​ជ្រូក​នេះ​ពុំ​មាន​ស្តងដា អនាម័យ បណ្តាល​ឲ្យ​ជះ​ក្លិនស្អុយ​យ៉ាង​ខ្លាំង ធ្វើឲ្យ​ពលរដ្ឋ​ក្បែរ​ខាង ពិបាក​ក្នុង​ការដកដង្ហើម បង្ក​ឲ្យមាន​ក្មេង​ចាស់​ជាច្រើន​នាក់​ធា្លក់ខ្លួន​ឈឺជា​បន្តប​នា្ទ​ប់​ទៀតផង​។​

​បនា្ទប់ពី​ប្រជាពលរដ្ឋ​បាន​រាយ​កាណ៍ជូន​អាជា្ញធ​សមត្ថកិច្ចម​មូ​ល​ដា្ឋន​ជាច្រើន​លើក​នៅ​តែ​គ្មាន​
​ដំណោះស្រាយ​នៅ​ឡើង ។ លុះ​នៅ​ថៃ្ង​ទី​១៦​ខែ​មិថុនា​ឆ្នាំ​២០១៦​នេះ ពលរដ្ឋ​ជាង ៥០ គ្រួសារ នៅ​ភូមិ​ខាងលើ បាន​សម្រេចចិត្ត​នាំ​គ្នា​ផ្តិតមេដៃ​ប្ដឹង​ចូល លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ត ស្នងការ​នគរបាល​ខេត្ត​បនា្ទយមានជ័យ ឲ្យជួយ​ធើ្វ​អន្ដរាគម ។​

​ក​សិ​ដា្ឋន​ចិញ្ចឹម​ជ្រូក​របស់​លោក ចៅ ឆុង កាលពី​ថ្ងៃ​២៦ ខែតុលា ឆ្នាំ​២០១៥ កន្លង​ទៅ​ធា្ល​ប់​ត្រូវ​
​បាន​សមត្ថកិច្ច​កោះហៅ​ឲ្យធ្វើ​កិច្ចសន្យា​ចំពោះ​មុខ​ក្រុម​ការងារ​សាលាខេត្ត​បនា្ទយមានជ័យ ដែល​មាន​មន្ទីរ​ជំនាញ ពាក់​ពន្ធ័​ចូលរួម និង​អាជ្ញាធរ​មួលដ្ឋាន ដោយ​បាន​សន្យា​កែសម្រួល​លក្ខណៈ​បចេ្ចកទេស ក្នុង​ការគ្រប់គ្រង​ទីតាំង​ចិញ្ចឹម​ជ្រូក​របស់​ខ្លួន កុំឲ្យ​ជះ​ក្លិន​ប៉ះពាល់​ដល់​ពលរដ្ឋ​រស់​នៅក្បែរ​ផងដែរ ។ តែ​រហូត​មកដល់ពេលនេះ​មា្ច​ស់​ទីតាំង​
​មិន​បាន​អនុវត្ដ​ទេ បញ្ហា​ក្លិនស្អុយ​នៅតែ​បន្ដ​កើតមាន និង​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ពលរដ្ឋដ​ដែល ។​

​ក្រោយពី​ទទួលបាន​ពត៌មាន​ខាង​លើ​រួចមក លោក​អាត់ ខែម បាន​ដឹកនាំ​នគរបាល សហការ​ជាមួយ​អាជ្ញាធរ​ស្រុក​មង្គល​បូរី បាន​ចុះ​ត្រួតពិនិត្យ​ជាក់សែ្តង ចំពោះ​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក របស់​ឈ្មោះ ចៅ ឆុង នេះ​លទ្ធផល​បាន​រកឃើញ​ថា​ទីតាំង​នេះ​ពុំមាន​ច្បាប់​អនុញាត​ត្រឹមត្រូវ គ្មាន​អនាម័យ គា្មន​លូ​បង្ហូរ​ស្ដុក​កាកសំណល់​លាមក​ជ្រូក ទើប​បណ្ដាលឲ្យ​មាន​ក្លិន ស្អុយ​អា​សោច​ពេញ​ភូមិ រកខ្យល់​ដក​ដ​ងើ្ហ​ម​មិនបាន ។​

​ជុំវិញ​ករណី​នេះ លោក អាត់ ខែម បាន​មានប្រសាសន៍ថា យោង​កិច្ចសន្យា​កន្លងមក ម្ចាស់​ទីតាំង​មិន​អនុវត្ដ សមត្ថកិច្ច​មាន​វិធានការ​តាម​ច្បាប់ ត្រូវ​ឲ្យ​ម្ចាស់​ទីតាំង​ចិញ្ចឹម​ជ្រូក​ឈ្មោះ ចៅ ឆុង ត្រូវ​រក​ទីតាំង​ថ្មី​ដែល​ឆ្ងាយ​ពី​កន្លែង​ពលរដ្ឋ​រស់នៅ​ហើយ​យក​ជ្រូក​ទាំងអស់​ទៅ​ចិញ្ចឹម​ទីនោះ​។​ ​ដើម្បី​បព្ចាប់​ភាព​ក្តៅក្រហាយ របស់​ពលរដ្ឋ លោក​នឹង​សុំ​ការអនុញាត​ពី​លោក​អភិបាលខេត្ត​ដើម្បី​បិទ​ទីតាំង​អាជីវកម្ម​មួយ​នេះ​៕
​គង់ សំអឿន​

 

IMG-20160704-WA0018

IMG-20160704-WA0014

IMG-20160704-WA0017

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84