ខេត្តបន្ទាយមានជ័យ ៖ កាលពីព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦នេះ នៅបរិវេណវេទិការខេត្ត មានប្រារព្ធពិធីអបអរសារទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ ៖ «ចូលរួមទាំងអស់គ្នាដើម្បីជិវិតនិងសហគមន៍យើងគ្មានគ្រឿញៀន» ក្រោមអធិបតិភាពឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឡាយ គឹមលី អគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយមានការចូលរួមពីសំណាក់ ឯកឧត្ដម សួន បវរ អភិបាល នៃគណៈអភិបាលខេត្ត ប្រធានមន្ទីរជុំវិញខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងគ្រប់ប្រភេទ ព្រមទាំងសិស្សានុសិស្សយុវជនកំពុងអប់រំផ្ដាច់សារធាតុញៀន បានចូលរួមផងដែរ ៕