បន្ទាយមានជ័យ ៖ នៅវេលាម៉ោង ៨និង៣០ទី ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០១៦ លោវរៈសេនីយ៏ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបនា្ទយមានជ័យ តំណាងអោយឯកឧត្ដម ឧត្ដមសេនីយ៏ត្រី ឱ បូរិន្ទ មេបញ្ជាការងកងរាជអាវុធហត្ថខេត្ត និងលោក វរៈត្រី រស់ សំបូរ មេបញ្ជាការមូលដ្ឋានកងរាជអាវុហត្ថស្រុកមង្គលបូរី បានដឹកនាំកំលាំងនិងគ្រឿងចក្រ ចុះសា្តរស្រះទឹកចំនួន ០៣ ស្រះនៅភូមិ ស្រះរាំង ភូមិគោកស្រុក និងភូមិគោកក្រសាំង ឃុំស្រះរាំង ស្រុកមង្គលបូរី ខេត្តបនា្ទយមានជ័យ ដែលត្រូវចំណាយថវិការអស់ប្រមាណ ៦.៤០០$ (ប្រាំមួយពាន់បួនរយដុលា្ល) ដែលឧបត្ថម្ភថវិការដោយ ឯកឧត្ដម មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និង សហការី។ដោយមានការចូលរួមពីលោក រត្ន័ ដាស៊ីណង់ អភិបាលរងនៃគណៈអភិបាលរងស្រុក និង អាជា្ញធរ ភូមិ ឃុំ ក្នុងស្រុមង្គលបូរី ៕