ខេត្តបន្ទាយមានជ័យ ៖ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦នេះ លោកជំទាវ ម៉ែន សោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ដំណាងដ៍ខ្ពង់ខ្ពស់សម្ដេចគតិព្រឹទ្ធបណ្ដិត ប៊ុន រ៉ានី ហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជា នឹងឯកឧត្ដម គោស៊ុំ សារឿត រដ្ថលាខាការក្រសួងធនធានទឹក និងជាប្រធានកិត្តយស សាខាកាកបាទក្រហមកម្ពុជាខេត្ត ឯកឧត្ដម លីសារី អភិបាលរងខេត្ត និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត នឹងសមាជិក សមាជិកា កាកបាទក្រហមកម្ពុជាជាច្រើននាក់ បាននាំយកអំណោយចែកដល់យោធិនពិការចំនួន៤០០គ្រួសារ ក្នុង១គ្រូសារ ទទូលបានអង្ករ ៥០ គីឡូ, មុង ១ , ភួយ ១ ក្រម៉ា ១ សារ៉ុង ១ ត្រីខ ១ យួរ ប្រហុក ១ ក្រឡ និងថវិកាមួយចំនួន នៅចំណុចមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ តេជោភ្នំឆ័ត្រ ។
ក្នុងនាមខ្ញុំបាទបងប្អូនយោធិនពិការទាំងអស់ សូមស្វាគមន៍យ៉ាងកក់ក្ដៅបំផុតចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលាខារងទី១ នៃកាកបាទក្រហមកម្ពុជា នាពេលនេះ ខ្ញុំសូមសម្ដែងនូវគារវក្ដីភាពកតញ្ញូតាធម៍ដ៏ជ្រាលជ្រៅបំផុតចំពោះ លោកជំទាវ អគ្គលេខាធិការរងទី១ ដែលជានិច្ចជាកាលតែងតែយកចិត្តទុកដាក់ដល់យើងខ្ញុំទាំងអស់គ្នាជាយោធិនពិការនៅគ្រប់កាលៈ ទេសៈ គ្រប់ពេលវេលា ធ្វើឲ្យយើងខ្ញុំជាយោធិនពិការ រស់នៅដោយមានភាពកក់ក្ដៅ មិនឯកោ ស្របតាមទស្សនៈនយោបាយដឹកនាំដ៍ត្រឹមត្រូវរបស់ប្រមុខរាជរដ្ថាភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេច អគ្គមហាសេនាបតិតេជោ ហ៊ុន សែន ។
យើងខ្ញុំសូមប្រសិទ្ធិពរជ័យជូនលោកជំទាវ ព្រមទាំង ឯកឧត្ដម លោកជំទាវ លោកឧកញ្ញ៉ា អស់លោក លោក ស្រី ក្នុងឪកាសចុះសួរសុខទុក្ខនឹងចែកអំណោយដល់យោធិនពិការ សូមឲ្យមានសុខភាពល្អបរិបូរណ៍ កម្លាំងកាយមាំមួនបញ្ញាញ្ញាណភ្លឺថ្លាប្រាជ្ញាវាងវៃ អាយុយឺនយូរ ឆ្ពោះទៅសំរេចភារកិច្ចជូនជាតិមាតុភូមិជាទីស្នែហា នៃយើង ៕