ខេត្តបន្ទាយមានជ័យ ៖ កាលពីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦នេះ នៅបញ្ជាការដ្ថានកងរាជអាវុធហត្ថខេត្ត បានបើកចិច្ចប្រជុំត្រួតពិនិត្យលទ្ធផល ជំហ៊ានដំបូងលើបេក្ខជនដែលបានដាក់ពាក្យចូលបំរើ ក្នុងជូរកងរាជអាវុធហត្ថ រវាងអនុគណៈកម្មការ(ក្រុមទី២) ជ្រើសរើសនាយទាហ៊ានរង នៃកងរាជអាវុធលើផ្ទៃប្រទេស នឹងក្រុមការងារជ្រើសរើសនាយទាហ៊ានរង នៃកងរាជអាវុធហត្ថខេត្ត ដឹកនាំដោយឧត្ដមសេនិយ៍ត្រី ស្រ៊ុន គឹម ស្រ៊ៀងនាយការរិយាល័យបុគ្គលិក កងរាជអាវុធហត្ថលើផ្ទៃប្រទេស នឹងជាប្រធានអនុគណះកម្មការ(ក្រុមទី២) នឹងលោកវរសេនីយឯក ស៊ុន សម្បត្តិ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត នឹងជាប្រធានក្រុមការងារថ្នាក់ខេត្ត ការត្រួតពិនិត្យលើបេក្ខជនទាំង២៨នាក់នេះ គឺមាន៧វិញ្ញាសារ ១/សរសេរតាមអាន២/រត់ចម្ងាយ ៣/អាប់ដូមីណូ ៤/ពួយអាវ៉ង ៥/ពិនិត្យសុខភាព វាស់កម្ពស់នឹងថ្លឹងទម្ងន់ ៕