ព័ត៌មាន​ថ្មី
សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី «​ប្រកាស​បញ្ចប់​ការវាស់វែង​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ និង​ពិធី​ចែក​បណ្ណ​កម្មសិទ្ធិ​ដីធ្លី ក្នុង​ខេត្ត​កំពង់ចាម​» => ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បង្ហាញ​ក្ដី​រីករាយ​នៅពេល​ធនធានមនុស្ស​ខេត្ត​ព្រៃវែង ៦០០​អង្គ​/​នាក់​ទៀត បាន​បញ្ចប់​វគ្គ​ជំនាញ​រដ្ឋបាល​កុំព្យូទ័រ និង​កាត់ត​វីដេអូ​ => ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា សម្តែង​ក្តីបារម្ភ បើទោះបី​គ្រោះថ្នាក់​ចរាចរណ៍ រយៈពេល ១១​ខែ ដើមឆ្នាំ​២០២៤ នេះ មានការ​ថយចុះ​ក្តី​ => សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ របស់​គណៈ​ចលនា​មហាជន​គណបក្ស​ប្រជាជន​កម្ពុជា​ => IMF ប្ដេជ្ញា​បន្ត​ចូលរួម​រក្សា​ភាពរឹងមាំ​ផ្នែក​ហិរញ្ញវត្ថុ និង​ការអភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា​ => អាយ​ស៊ី​ស៊ី​-​អង្គរ​/​សំបូរ​ព្រៃ​គុក ប្ដេជ្ញា​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​បន្ថែមទៀត​ => ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) មានបំណង​ស្វែងរក​កាលានុវត្តភាព​ក្នុង​ការពង្រីក​ការវិនិយោគ​របស់​ខ្លួន​នៅ​កម្ពុជា​ => ការរៀបចំ​ឱ្យ​មាន​ការចុះបញ្ជី​ថ្នាល​ឌី​ជី​ល​សម្រាប់​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នេះ មាន​គោលបំណង​សំខាន់ គឺ​ដើម្បី​ជួយ និង មិនមែន​ដាក់បន្ទុក​បន្ថែម​ដល់​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដោយ​ផ្អែក​លើ​គោលការណ៍​ស្ម័គ្រចិត្ត និង មិន​មាន​ការបង្ខិតបង្ខំ នោះឡើយ​ => ឯកឧត្តម ស សុខា ៖ ៤៦​ឆ្នាំ​មកនេះ ស​.​ស​.​យ​.​ក​. មាន​ភាពចាស់ទុំ​ក្នុង​ការងារ​រួមចំណែក​បម្រើ​សង្គមជាតិ​ => សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ជាមួយ ឯកឧត្តម Numan Kurtulmuş ប្រធានរដ្ឋសភា តួ​ក​គី​យេ​
0

លោក​វ​រសេនិយ៍​ឯក ស ប៊ុន​សឿង មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត ចាំ​បាន​គ្រឿងញៀន​ជិត​២.០០០​និង​ជនសង្ស័យ​ម្នាក់​ត្រូវបាន​កំលាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​បាន​

លោក​វ​រសេនិយ៍​ឯក ស ប៊ុន​សឿង មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត ចាំ​បាន​គ្រឿងញៀន​ជិត​២.០០០​និង​ជនសង្ស័យ​ម្នាក់​ត្រូវបាន​កំលាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​បាន​

​ខេត្ត​បន្ទាយមានជ័យ ៖ នៅ​ល្ងាច​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៦ កំលាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ថ្មពួក ចំនួន​៧​នាក់​ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ឯក ស ប៊ុន​សឿង​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ទទួល​លើ​ការងារ​គ្រឿងញៀន​និង​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន បាន​ចុះ​ប្រតិបត្តិការ​ករណី​ជួញដូរ​គ្រឿ​ញៀន​ខុសច្បាប់​នៅ​ចំណុច​តាម​ដងផ្លូវ ស្ថិតក្នុង​ភូមិ ក្តឹប​ថ្ម ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ ព្រមទាំង​ដកហូត​វត្ថុតាង រួមមាន គ្រ៉ឿងញៀន​មេតំ​ហ្វេ​តា​មីុន​គ្រាប់​ចំនួន​១០​ថង់​ខៀវ ស្មើរ​និង ១.៩៩៣​គ្រាប់ ទូរស័ព្ទ​ចំនួន​២​គ្រឿង ម៉ូតូ​ចំនួន​១​គ្រឿង ជនសង្ស័យ​ត្រូវបាន​បញ្ជូន​មក​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​សាកសួរ​។

​លោក​វរ​:​សេនីយ៍​ឯក ស ប៊ុន​សឿង បាន​ប្រាប់​ថា​ជនសង្ស័យ​មានឈ្មោះ យួន ចាន់​ឌី ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប រស់នៅ​ក្នុង​ភូមិ​បន្ទាយ​មាន​រិទ្ធ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ ។​

​លោក​វរ​:​សេនីយ៍​ឯក ស ប៊ុន​សឿង បាន​បញ្ជាក់ទៀតថា មុនពេល​កើតហេតុ​នោះ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ថ្មពួក​បាន​ទទួលព៌តមាន​ពី​ប្រជា​ពលរដ្ឋ​ថា មាន​ករណី​លក់​គ្រឿងញៀន​នៅ​ចំណុច​ខាងលើ ក្រោយពី​បាន​ទទួលព៌តមាន​ហើយ​កំ​លាំង​អាវុធហត្ថ​ចំនួន​៧​នាក់​ដឹកនាំ​ដោយ​លោក​វរ​:​សេនីយ៍​ឯក ស ប៊ុន​សឿង ចុះ​ទៅ​បង្ក្រាប់​ជនសង្ស័យ​នេះ​បាន​នៅ​ចំណុចកើតហេតុ​តែម្តង ។​

​លោក​វរ​:​សេនីយ៍​ឯក ស ប៊ុន​សឿង បាន​បញ្ជាក់ទៀតថា នៅមុខ​កងរាជអាវុធហត្ថ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា គ្រឿងញឿន​ទាំងអស់​នេះ​ខ្លួន​បាន​ស៊ីឈ្នួល កាន់​ឲ្យគេបាន​ចំនួន​៣​លើក​រួចមកហើយ ហើយ​ក្នុង​មួយ​លើកៗ​បាន​កំរៃ​ប្រាក់​ឈ្នួល​២.០០០​បាត ។

​លោក​វរ​:​សេនីយ៍​ឯក ស ប៊ុន​សឿង បាន​បញ្ជាក់ទៀតថា យោងតាម​ចំលើយ​សារភាព របស់​ជនសង្ស័យ​រួច​មក​កំលាំ​អាវុធហត្ថ​បានកសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលា​ការ​ដើម្បី​ដាក់ទោស​ទៅតាម​ផ្លូវច្បាប់ ៕

 

 IMG-20160605-WA0032

IMG-20160605-WA0030

Filed in: គ្រឿងញៀន

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84