ខេត្តបន្ទាយមានជ័យ ៖ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦នេះលោក វរះសេនិយ៍ត្រីជា ដាបានទទូលពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ រ៉េត ដារ៉ា អាយុ៥១ឆ្នាំរសនៅភូមិក្បាលស្ពាន២ សង្កាតនឹងក្រុងប៉ោយប៉ែតបានប្ដឹងទៅលើឈ្មោះ សួន ប៊ូរះ ភេទប្រុស អាយុ២១ឆ្នាំ មានស្រុកកំណើត ភូមិអូរអណ្ដូង ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ទីលំនៅបច្ចុប្បន្នមិនពិតប្រាកដ ពីករណីលួចទូរសព្ទ័ ។
ក្រោយពីទទូលបានពាក្យបណ្ដឹងកម្លាំងមួលដ្ថានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចំនួន៤នាក់ដឹកនាំដោយលោកវរះសេនិយ៍ត្រី ជា ដា បានចុះស្រាវជ្រាវ រហូតឈានដល់មានការឃាត់ខ្លួនជនសង្ស័យឈ្មោះ សួន ប៊ូរះ នៅវេលាម៉ោង,៩,១៥នាទីថ្ងៃខែឆ្នាំ ដ៍ដែលនៅត្រងចំណុចវត្តប៉ាលិលេយ្យ ស្ថិតក្នុងភូមិប៉ាលិលេយ្យ២ សង្កាត់នឹងក្រុងប៉ោយប៉ែត ព្រមទាំងដកហូតបានទូរសព្ទ័ដៃ៣គ្រឿងហើយនាំមកបញ្ជាការដ្ថានកងរាជអាវុធហត្ថក្រុងដើម្បីធ្វើការសាកសួរ ។
លោកវរះសេនីយ៍ឯក ម៉ែន ភារម្យមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទូលលើការងារយុត្តិធម៍បានឲ្យដឹងថា តាមការសាកសួរចម្លើយជនសង្ស័យបានឆ្លើយសារភាពថារូបគេពិតជាបានប្រព្រឹតអំពើលួចទូរសព្ទ័ដៃរបស់ជនរងគ្រោះពិតប្រាកដមាន លោកវរះសេនិយ៍ឯក ម៉ែន ភារម្យ បានឲ្យដឹងទៀតថា ក្រោយពីបានចម្លើយសារភាពនិងភស្ថុតាងគ្រប់គ្រាន់ហើយនោះសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកសាងសំណុំរឿងបញ្ចួនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកទូរសព្ទ័ដៃចំនួន៣គ្រឿង ត្រូវបានប្រគល់ឲ្យទៅម្ចាសវិញហើយ ៕