ខេត្តបន្ទាយមានជ័យ ៖ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦នេះឯកឧត្ដម សួន បវរ អភិបាល នៃគណអភិបាលខេត្តនឹងលោកឈើយ ចាន់ណា ប្រធានមន្ទី លោកញែម ប៊ុនឆាតតែងតែយកចិត្តទុក្ខដាក់នឹងគឹតគួរ នឹងលើកទឹកចិត្តដល់សិស្សានុសិស្សរៀនពូកែ នឹងកីឡាករ កីឡាការនីដែលបានទទូលចំណាត់ថ្នាក់ល្អ ។ ជាក់ស្ដែងនៅថ្ងៃទី៣ ខែមិថុនានេះ បានទទូលដំណឹងមកថាសិស្សានុសិស្សក្នុងខេត្ត បានប្រឡងជាប់ចំណាត់ថ្នាក់សិស្សពូកែ នឹងបានមេដាយក្នុងការប្រកួតកីឡារថ្នាក់ជាតិទូទាំងប្រទេស ឯកឧត្ដមបានទៅចូលរួមលើកទឹកចិត្តនឹងសំណេះសំណាលនឹងពិសារអាហា សាមគ្គី នឹងផ្ដល់ថវិការលើកទឹកចិត្តដល់សិស្សនឹងកីឡាករផងដែរ ។
លោក ឈើយ ចាន់ ណាប្រធានមន្ទីអបរំយុវជន នឹងកីឡាខេត្តបានឲ្យដឹងថា ក្នុងការប្រកួតកីឡា នឹងប្រឡងសិស្សពូកែទូទាំងប្រទេសនៅឆ្នាំ២០១៦នេះសម្រាបខេត្តបន្ទាយមានជ័យលើផ្នែកកីឡា គឺកីឡាបាលទះនារីទទូលបានចំណាត់ថ្នាកលេខ៣បានមេដាយសំរិទ្ធចំនួន១២នឹងសិស្សពូកែទទូលបានចំណាតថ្នាកចំនួន៤នាក់ ១ឈ្នោះ នូ សំអុល ថ្នាកទី១២ អស្សរសាស្ត្រខ្មែ វិទ្យាល័យអូអំបិល ចំណាត់ថ្នាកលេខ១០,២ គៀត ម៉េងពុទ្ធិសុភ័ណថ្នាកទី៩គណិតវិទ្យា វិទ្យាល័យសម្ដេចឳ ចំណាត់ថ្នាកលេខ៩,៣,ចន្ធជិវិបវរ ថ្នាកទី៩រូបវិទ្យា វិទ្យាល័យមង្គលបូរី ចំណាត់ថ្នាកលេខ៥ ទូទាំងប្រទេស,៤,ឡយ ជីវ័នវិមល ថ្នាកទី៩រូបវិទ្យា វិទ្យាល័យមង្គលបូរី ចំណាត់ថ្នាកលេខ១០ទូទាំងប្រទេសហើយខេត្តបន្ទាយមានជ័យជាប់ចំណាត់ថ្នាកលេខ៤ទូទាំងប្រទេស ឯកឧត្ដម សួន បវរ អភិបាលខេត្ត នឹងលោក ឈើយ ចាន់ ណាបានសម្ដែងនូវការសប្បាយចិត្តនឹងកោតសសើដោយស្មោះដល់សិស្សនឹងកីឡារករទាំងអស់ ដែលបានខិតខំប្រឹងប្រែងសម្រេចបានលទ្ធីផលល្អ ដែលកត្តាជោគជ័យ ទាំងនេះបានបង្ហាញឲ្យឃើញថានូវការរីកចំរើនលើវិស័យអបរំយុវជន នឹងកីឡាក្នុងខេត្ត ទន្ទឹមនឹងនេះក៍ជាមោទនៈភាពផងដែរ សម្រាប់ខេត្តបន្ទាយមានជ័យយើង ។
ក្នុងនោះ ឯកឧត្ដម សួន បវរ នឹងលោក ឈើយ ចាន់ ណា ប្រធានមន្ទីអបរំយុវជនខេត្តសូមឲ្យសិស្សនឹងកីឡារករទាំងអស់ខិតខំប្រឹងប្រែងបន្តទៀតដើម្បីឲ្យទទូលបានជោគជ័យ នាឱកាសខាងមុខជាបន្តបន្ទាប់ទៀតហើយ ឯកឧត្ដម សួន បវរបានឧបត្ថមថវិការលើកទឹកចិត្តដល់សិស្សពូកែ៤នាក់ៗ១២ម៉ឺនរៀលកីឡាការនីនាក់ៗ១២ម៉ឺនរៀល នឹងគ្រួបង្វឹក៣នាក់ៗ១២ម៉ឺនរៀលផងដែរ ៕