ខេត្តបន្ទាយមានជ័យ ៖ កាលពីល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦នេះលោក អនុសេនិយ៍ឯក សរ សុភ័ត្រាមេបញ្ជាការរងកងរាជអាវុធហត្ថក្រុងប៉ោយ ប៉ែត និងជាប្រធានស្នាក់ការសន្តិសុខ៦៥៨ បានចុះបង្ក្រាបនឹងឃាត់ខ្លួនជនសង្ស័យម្នាក់ កំពុងចែកចាយគ្រឿងញៀននៅចំណុចកន្លែងចាក់សំរាម ស្ថិតក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត អាវុហត្ថបានដកហូតវត្ថុតាងថ្នាំញៀនមេតំហ្វេតាម៉ិនបានចំនួន៥០គ្រាប់ ។ ក្រោយពីបានឃាត់ខ្លួនហើយជនសង្ស័យ ត្រូវបានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបញ្ចួនមកកងរាជអាវុធហត្ថខេត្តដើម្បីសាកសួរ ។
លោកវរៈសេនិយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធខេត្ត ទទួលលើរការងារបទល្មើសគ្រឿងញៀន បានឲ្យដឹងថា ជនសង្ស័យឈ្មោះសិត អើក ភេទប្រុស អាយុ១៧ឆ្នាំមុខរបបលក់ខោអាវជជុះ នៅភូមិក្បាលកោះសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយបែត ។
លោកវរៈសេនិយ៍ឯក ស ប៊ុនសឿង បានបញ្ចាក់ទៀតថា កម្លាំងកងរាជអាវុធបង្ក្រាបជនសង្ស័យបាន ដោយសារទទួលព័ត៌មានពីប្រជាពលរដ្ឋប្រាប់ថា មានជនសង្ស័យកំពុងលក់ចែកចាយគ្រឿងញៀន នៅចំណុចកើតហេតុខាងលើរនោះ ទើបកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតចុះឃាត់ខ្លួនបានភ្លាម់តែម្ដង ។
ជនសង្ស័យក្រោយពីធ្វើការសាកសួរចម្លើយរួចមក ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលក់ដូរគ្រឿងញៀនឲ្យមិត្តភក្តិយកទៅប្រើប្រាស់ពិតប្រាកដមែន ។ ជនសង្ស័យ ព្រមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបញ្ជួនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕