ខេត្តបន្ទាយមានជ័យ ៖ កាលពីព្រឹកថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០១៦នេះ នៅបញ្ជាកងរាជអាវុធហត្ថខេត្តបានប្រជុំផ្សព្វផ្សាយបទបញ្ជាឯកឧត្ដម នាយឧត្ដមសេនិយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ធ មេបញ្ជាកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដល់នាយ នាយរងអាវុធហត្ថចំនួន១១៣នាក់ ក្រោមអធិបតីភាព ឯកឧត្ដម ឧត្ដមសេនិយ៍ ឱ បូរិន្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដែលមានខ្លឹមសាដូចខាងក្រោម ១អំពីយុទ្ធនាការស្លៀកពាក់ខោអាវខ្មៅរាល់ថ្ងៃច័ន្ទ ដើម្បីទាមទាការដោះលែងជនត្រូវចោទចំនួន៥នាក់ដែលជាប់ឃុំបណ្ដោះអាសន្ត ពីឯកសារក្រុមនាក់ជំនាញច្បាប់រៀបរៀងគោលការណ៍សំខាន់ពាក់ព័ន្ធករណីសំណុំរឿងព្រហ្មទណ្ឌ ទាក់ទងនឹងបទល្មើសបដិសេធ ក្នុងការមិនចូលខ្លួនរបសលោក កឹម សុខា ៣ ផ្សព្វផ្សាយសេចក្ដីថ្លែងការណ៍ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ៕