ព័ត៌មាន​ថ្មី
​ឯកអគ្គរដ្ឋទូត​ចប់​អាណត្តិ​នៃ​សាធារណរដ្ឋ​ឥណ្ឌា​បង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​ទំនាក់ទំនង​ឥណ្ឌា​-​កម្ពុជា​ => សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជួប​ព​សំណេះសំណាល​ជាមួយ​សិស្ស​និទ្ទេស A សម្រាប់​ការប្រឡង​សញ្ញាបត្រ​សិក្សា​ទុតិយភូមិ និង​ការប្រឡង​សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ​កម្រិត ៣ => សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី «​ប្រកាស​បញ្ចប់​ការវាស់វែង​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ និង​ពិធី​ចែក​បណ្ណ​កម្មសិទ្ធិ​ដីធ្លី ក្នុង​ខេត្ត​កំពង់ចាម​» => ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បង្ហាញ​ក្ដី​រីករាយ​នៅពេល​ធនធានមនុស្ស​ខេត្ត​ព្រៃវែង ៦០០​អង្គ​/​នាក់​ទៀត បាន​បញ្ចប់​វគ្គ​ជំនាញ​រដ្ឋបាល​កុំព្យូទ័រ និង​កាត់ត​វីដេអូ​ => ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា សម្តែង​ក្តីបារម្ភ បើទោះបី​គ្រោះថ្នាក់​ចរាចរណ៍ រយៈពេល ១១​ខែ ដើមឆ្នាំ​២០២៤ នេះ មានការ​ថយចុះ​ក្តី​ => សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ របស់​គណៈ​ចលនា​មហាជន​គណបក្ស​ប្រជាជន​កម្ពុជា​ => IMF ប្ដេជ្ញា​បន្ត​ចូលរួម​រក្សា​ភាពរឹងមាំ​ផ្នែក​ហិរញ្ញវត្ថុ និង​ការអភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា​ => អាយ​ស៊ី​ស៊ី​-​អង្គរ​/​សំបូរ​ព្រៃ​គុក ប្ដេជ្ញា​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​បន្ថែមទៀត​ => ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) មានបំណង​ស្វែងរក​កាលានុវត្តភាព​ក្នុង​ការពង្រីក​ការវិនិយោគ​របស់​ខ្លួន​នៅ​កម្ពុជា​ => ការរៀបចំ​ឱ្យ​មាន​ការចុះបញ្ជី​ថ្នាល​ឌី​ជី​ល​សម្រាប់​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នេះ មាន​គោលបំណង​សំខាន់ គឺ​ដើម្បី​ជួយ និង មិនមែន​ដាក់បន្ទុក​បន្ថែម​ដល់​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដោយ​ផ្អែក​លើ​គោលការណ៍​ស្ម័គ្រចិត្ត និង មិន​មាន​ការបង្ខិតបង្ខំ នោះឡើយ​
0

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជួប​ព​សំណេះសំណាល​ជាមួយ​សិស្ស​និទ្ទេស A សម្រាប់​ការប្រឡង​សញ្ញាបត្រ​សិក្សា​ទុតិយភូមិ និង​ការប្រឡង​សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ​កម្រិត ៣

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជួប​ព​សំណេះសំណាល​ជាមួយ​សិស្ស​និទ្ទេស A សម្រាប់​ការប្រឡង​សញ្ញាបត្រ​សិក្សា​ទុតិយភូមិ និង​ការប្រឡង​សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ​កម្រិត ៣

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៣ ធ្នូ ២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​សិស្ស​និទ្ទេស A សម្រាប់​ការប្រឡង​សញ្ញាបត្រ​សិក្សា​ទុតិយភូមិ និង​ការប្រឡង​សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ​កម្រិត ៣ ឆ្នាំ​២០២៤ ចំនួន ២ ២២៥ នាក់ ។​

​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សិស្ស​និទ្ទេស A សម្រាប់​ការប្រឡង​សញ្ញាបត្រ​សិក្សា​ទុតិយភូមិ និង​ការប្រឡង​សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ​កម្រិត ៣ នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០២៤ ថា ឳ​ពុក​ម្តាយ​គ្រប់រូប​តែងតែ​លើកឡើង​ថា “​ឪពុកម្តាយ​មិន​មានទ្រព្យ​អ្វី​ល្អ​ទុក​ជូន​កូន​ក្រៅតែពី​ទ្រព្យ​នៃ​ចំណេះដឹង​នោះទេ ព្រោះ​ចំណេះដឹង គឺជា​ទ្រព្យ​ដែល​ចាយ​មិនចេះ​អស់ កាន់តែ​ចាយ កាន់តែ​ចម្រើន​។ បន្ថែម​ពី​នេះ សម្តេច​បវរ​ធិបតី បាន​លើកឡើង​ថា ភាពជោគជ័យ​របស់​ប្អូនៗ​សិស្ស​និទ្ទេស A នា​ថ្ងៃនេះ គឺជា​ការចាប់ផ្តើម​នៃ​ទំព័រ​ថ្មី បន្ទាប់​ពី​ការបញ្ចប់​មូលដ្ឋាន​នៃ​ចំណេះដឹង​ទូទៅ ដើម្បី​បន្ត​ទៅ​ចាប់​យក​ជំនាញ​ពិតប្រាកដ​នៅ​កម្រិត​ឧត្តមសិក្សា និង​ឈាន​ទៅ​ប្រកប​ការងារ ព្រមទាំង​ទទួលខុសត្រូវ​លើ​ជោគវាសនា​របស់​ខ្លួនឯង​។​

​សម្តេច​មហា​បវរ​ធិបតី នាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា តួអង្គ​សំខាន់ ដែល​ត្រូវ​ទទួល​បាន​ការកោតសរសើ​រនា​ពេលនេះ គឺ​សាមី​សិស្ស​ខ្លួនឯង​ផ្ទាល់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​រៀន​រហូត​ទទួលបាន​ជោគជ័យ​រហូតមកដល់​ថ្ងៃនេះ ដោយ​មាន​ការជួយជ្រោមជ្រែង និង​គាំទ្រ​ពេញទំហឹង​ពី​ឪពុកម្តាយ និង​អាណាព្យាបាល ព្រមទាំង​លោកគ្រូ អ្នកគ្រូ និង​ភាគី​ពាក់ព័ន្ធ​ដូចជា ក្រសួង​អប់រំ យុវជន និង​កីឡា និង​គណៈ​គ្រប់គ្រង​សាលា ជាដើម​។ ការណ៍​នេះ​ឆ្លុះបញ្ចាំង​ពី​កិច្ចខិតខំ​របស់​រាជរដ្ឋាភិបាល ក្នុង​ការដាក់​គោលដៅ​កំណែទម្រង់​ការប្រឡង ដែល​បាន​ផ្លាស់ប្តូរ​ផ្នត់គំនិត​របស់​ប្រជាពលរដ្ឋ ជាពិសេស សិស្សានុសិស្ស​ឱ្យ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ និង​បង្កើត​សមត្ថភាព ឈរលើ​ពាក្យស្លោក​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា “​អ្នកចេះ គឺ​ជាប់​” ដែល​ធ្វើឱ្យ​សិស្ស​ជាប់​ដោយ​មោទនៈ ហើយ​ធ្លាក់​ដោយ​អស់ចិត្ត​។

​ជាមួយគ្នានេះ​, សម្តេច​បវរ​ធិបតី ក៏​បាន​ណែនាំ​ថា សិស្សានុសិស្ស​ទាំងអស់ ទោះ​ប្រឡង​ជាប់ និង​មិន​ជាប់ក្តី សូម​ប្រកាន់ខ្ជាប់​នូវ​ផ្នត់គំនិត​វិជ្ជមាន​។ សម្រាប់​សិស្ស​ទទួលបាន​និទ្ទេស A ត្រូវ​ខិតខំ​ប្រឹងប្រែង​កាន់តែខ្លាំង​បន្ថែមទៀត ដើម្បី​ទទួល​លទ្ធផល​កាន់តែ​ល្អប្រសើរ​នាពេលខាងមុខ​។ ចំពោះ​សិស្ស​ទទួលបាន​និទ្ទេស​ផ្សេង ឬ​មិន​ទាន់​ជាប់ ត្រូវ​ខិតខំ​ប្រឹងប្រែង​បន្ត ព្រោះ​ការប្រឡង គឺ​គ្រាន់តែ​ជា​ការវាស់ស្ទង់​សមត្ថភាព និង​ភាពខ្វះខាត​តែប៉ុណ្ណោះ ប៉ុន្តែ​មិន​អាច​កំណត់​ជោគជ័យ​របស់​បុគ្គល​គ្រប់​រូប​នា​ពេលអនាគត​នោះទេ​។ រាជរដ្ឋាភិបាល យកចិត្តទុកដាក់​ចំពោះ​សិស្ស​ទាំងអស់ មិន​ត្រឹមតែ​សិស្ស​និទ្ទេស A ប៉ុណ្ណោះ​ទេ​។​

​មុន​នឹង​បញ្ចប់​, សម្តេច​មហា​បវរ​ធិបតី នាយករដ្ឋមន្ត្រី ក៏​បាន​គូសបញ្ជាក់​ផងដែរ​ថា ដរាបណា​គណបក្ស​ប្រជាជន​កម្ពុជា នៅ​បន្ត​ដឹកនាំ​រាជរដ្ឋាភិបាល “​ភាសា​ខ្មែរ នៅតែ​ជា​ភាសាជាតិ​តែមួយ​” ដោយ​គ្មាន​ផែនការ​យក​ភាសា ណា​មក​ជំនួស​ភាសា​ខ្មែរ​នោះទេ​។ ដោយ​ហេតុផល​នេះ​ហើយ ទើប​រាជរដ្ឋាភិបាល​ខិតខំ​ជំរុញ និង​លើកកម្ពស់​ការបង្រៀន​ភាសា​ខ្មែរ​នៅ​គ្រប់​កម្រិត​នៃ​ការអប់រំ និង​បណ្តុះបណ្តាល ដោយ​បាន​តម្រូវឱ្យ​គ្រឹះស្ថាន​អប់រំ​ទាំង​រដ្ឋ និង​ឯកជន​ទាំងអស់​បញ្ចូល​ការបង្រៀន​ភាសា​ខ្មែរ​ជា​គោល​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84