ខេត្តបន្ទាយមានជ័យ ៖ កាលពីព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦នេះ លោកចៅសង្កាត់ នឹងក្រុមការងារចុះជួយសង្កាត់ បានយកចិត្តទុក្ខដាក់ជួយជនក្រីក្រ នឹងចុះទៅចូលរូមពិនិត្យមើលការសាងសង់ផ្ទះជូនស្ត្រីមេម៉ាយទូរគត់ឈ្មោះហឹម ហុក ភេទស្រី អាយុ៥៣ឆ្នាំ រសនៅភូមិទំនប់ ក ៥ ក្រោមការឧបត្ថម្ភ ពីឯកឧត្ដម នាយឧត្ដមសេនិយ៍ អាត់ ខែម នៃស្នងការនគបាលខេត្តបន្ទាយមានជ័យ ជួយសាងសង់ដោយប៉ុស្តីរដ្ឋបាលសង្កាត់ប៉ោយប៉ែត លោក មេភូមិទំនប់ ក ៥ និងលោក អាំង គឹម ហេងចៅ សង្កាត់បានឆ្លៀតឱកាសទៅសួរសុខទុក្ខជនពិការមួយគ្រួសារ ដែលខ្វះខាតជីវភាពរស់នៅ ហើយបានឧបត្ថម្ភអង្ករ ៥០ គីឡូ ដល់ក្រុមគ្រួសាគាត់ ។
នាងខ្ញុំ ហ៊ឹម ហុក សប្បាយចិត្តខ្លាំងណាស់ ហើយសូមថ្លែងអំណរគុណ ព្រមទាំងគោរពជូនពរ នឹងប្រសិទ្ធិពរជ័យ ជូនដល់លោកចៅសង្កាត់ និងក្រុមការងារ ជួបប្រទះតែសេចក្ដីសុខសេចក្ដីចម្រើន គ្រប់ពេល គ្រប់វេលា នឹងពរទាំង៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាតឡើយ ៕