បន្ទាយមានជ័យ ៖ កាលពីព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦នេះមេបញ្ជាការ មេបញ្ជារងកងរាជអាយុធហត្ថខេត្តនឹងមេបញ្ជាការមួលដ្ធានកងរាជអាវុធហត្ថស្រុក ក្រុង ទាំង៩ បានចូលរួមក្នុងពិធីសំណេះសំណាលជាមួយអតីតយុទ្ធជនកម្ពុជាខេត្ត នឹងប្រកាសតែងតាំង ឯកឧត្ដម សួន បវរ ជាប្រធានកិត្តិយស អតិតយុទ្ធជនកម្ពុជាខេត្តក្រោមអធិបតីភាព ឯកឧត្ដម ឧត្ដមសេនិយ៍ឯក ហ៊ុន ម៉ាណែតជាអគ្គលេខាធិការងសមាគមអតីតយុទ្ធជនកម្ពុជាតំណាងដ៍ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ធមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាដោយមានការអញ្ជើញចូលរូមពីសំណាក់ ឯកឧត្ដម នាយឧត្ដមសេនិយ៍គឹម ប៊ុនថាន ជ,អគ្គលេខាធិការរង សមាគមអតិតយុទ្ធជនកម្ពុជា ឯកឧត្ដម នាយឧត្ដមសេនិយ៍ ខេង សាម៉េត អគ្គស្នងការរងនគបាលជាតិ ឯកឧត្ដម អ៊ុង អឿន ប្រធានក្រុមព្រឹក្សាខេត្ត ឯកឧត្ដម សួន បវរ អភិបាល នៃគណអភិបាលខេត្ត ជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្ដម ឧត្ដមសេនិយ៍ឯក ប៊ុន សេង មេបញ្ជាការយោធភូមិភាគទី៥ នឹងមន្ត្រីរាជការពាក់ព័ន្ធ ព្រមទាំងនិវត្តជន ចំនួន១៥០នាក់បានចូលរួមផង ។
ក្នុងឱកាសសំណេះសំណាលដែរ ឯកឧត្ដម ឧត្ដមសេនិយ៍ឯក ហ៊ុន ម៉ាណែត បានចែកជូនអំណោយដល់និវត្តន៍ជនចំនួន១៥០នាក់ ក្នុង១នាក់ ទទូលបាន មី១កេស នំធុង១ធុង ត្រីខ១០កំ ប៉ុង នឹងថវិការម៉ឺនរៀល។ក្នុង ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្ដមសេនិយ៍ឯក ហ៊ុន ម៉ាណែត បានចូលរួមក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលឈរជើងក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ពិធីនេះធ្វើឡើងនៅកងពលតូចថ្មើជើងលេខ៥១ ក្រោមអធីបតិភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្ដម ឧត្ដមសេនិយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចំរុះ មេបញ្ជាការរងកងទព័ជើងគោក តំណាងដ៍ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន នាយករដ្ឌមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនោះដែរ ឯកឧត្ដម ឧត្ដមសេនិយ៍ឯក ហ៊ុន ម៉ាណែត បានចែកជួនអាវភ្លៀងដល់កម្លាំងផងដែរ ៕