ខេត្តបន្ទាយមានជ័យ ៖ កាលពីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦នេះឯកឧត្ដម សួន បវរ អភិបាល នៃគណអភិបាលខេត្តនឹងក្រុមការងារបានចុះពិនិតមើលការដ្ថានមួយចំនួននៅក្នុងស្រុកស្វាយចេកជាអំណោយឧបត្ថម្ភរបស់ ឯកឧត្ដមឧបនាយករដ្ធមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ ជាមួយក្រុមការងារខេត្ត ស្រុក ឃុំ ដើម្បីយកទឹកធានាដល់ការប្រើប្រាសរបស់ប្រជាពលរដ្ឋ ក្នុងខេត្តបន្ទាយមានជ័យទាំងមួល ដែលកំពុងខ្វះខាតខ្លាំង និងធានាការប្រើប្រាស នាពេលអនាគតដ៏យូរអង្វែងរបស់ប្រជាពលរដ្ឋ ។
ប្រជាពលរដ្ឋរស់នៅក្នុងស្រុកស្វាយចេកទាំងមួលមានការសប្បាយចិត្តយ៉ាងខ្លាំង ហើយសូមថ្លែងអំណរគុណ ព្រមទាំងគោរពជូនពរនឹងប្រសិទ្ធិពរជ័យជូនដល់ឯកឧត្ដម ឧបនាយករដ្ថមន្ត្រី កែ គឹមយ៉ាន និង ឯកឧត្ដម សួន បវរ អភិបាល នៃគណអភិបាលខេត្ត និងក្រុមការងារទាំងអស់ ឲ្យជួបប្រទះតែសេចក្ដីសុខ សេចក្ដីចំរើន គ្រប់ដង្ហើមចេញចូលទាំងអស់ និងពរទាំង៤ប្រការអាយុវណ្ណះ សុខះ ពលះ កុំបី ឃ្លាងឃ្លាតឡើយ សូមអរគុណ អរព្រះគុណ ៕