ថ្នាក់ដឹកនាំ អាជ្ញាធរដែនដី មន្ដ្រីរាជការ និងប្រជាពលរដ្ឋ នៅខេត្តបន្ទាយមានជ័យបានប្រារព្ធពិធីទិវា ថ្ងៃទី២០ ឧសភា ដូចជារៀងរាល់ឆ្នាំ គោរពវិញ្ញាណក្ខ័ន្ធ ដើម្បីឧទ្ទិសកុសលដល់អ្នកដែលបានស្លាប់បាត់បង់ជីវិត កាលពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានកាន់កាប់អសរយៈពេល ៣ ឆ្នាំ ៨ខែ ២០ថ្ងៃ កាប់សម្លាប់ ប្រជាជនកម្ពុជាស្លូតត្រង់អស់ជិត៣លាននាក់ នៅវត្តសុភមង្គល ៕