ខេត្តបន្ទាយមានជ័យ ៖ កាលពីវេលាម៉ោង៧,០០នាទី ព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦នេះនគបាលបានចាប់ឃាត់ខ្លួនមន្ត្រីជាន់ខ្ពសម្នាក់ដែលបានប្រើអំណាចនឹងឥទ្ធិពល មិនខ្លាចមេឃ មិនខ្លាចដី ធ្លាប់មានរឿងទំនាស់ដីធ្លី នឹងឆរបោកធ្វើបាបប្រជាពលរដ្ថស្លោតត្រង ឥឡូវអស់ល័ក្ខហើយ អស់ឥទ្ធិពល អស់លុយ អស់ខ្សែ ធ្លាក់ខ្លួនជាប់គុកទៀត ហើយគេបានស្គាល់ឈ្មោះ តួរ ធានទឺ ដែលជាមន្ត្រីជាន់ខ្ពសម្នាក់ប្រើប្រាស់តែអំណាច នឹងឥទ្ធិពល ពាក់ពន្ធ័រឿងដីធ្លី នឹងឆបោកត្រូវបាននគបាលចាប់ឃាត់ខ្លួនតាមអំណាចសាលក្រមលេខ.១១.ច ចេញដោយចៅក្រមជំនុំជំរះ លោកម៉មចន្ទ័វណ្ណះ នៃសាលាដំបូងខេត្តបន្ទាយមានជ័យ ។
តាមប្រភពព័ត៌មានពីនគបាលបានដឹងថា មុនដំបូងនគរបាលគ្រាន់តែអញ្ចើញជនជាប់ចោទ ឈ្មោះ តួរ ធានទឺ ភេទប្រុសអាយុ៤៧ឆ្នាំបច្ចុប្បន្នរសនៅភូមិ២ សង្កាត់ កំពង់ស្វាយ ក្រុងសិរីសោភ័ណហើយមានតួនាទីជាទីប្រឹក្សានៃក្រុមប្រឹក្សាស្ដាអភិឌ្ឍន៍វិស័យកសិកម្មនឹងជនបទរងការចាប់ខ្លួនពីបទឆរបោកកាលពីឆ្នាំ២០០៤ ហើយត្រូវបានសាលក្រមលេខ១១,ច,ចេញថ្ងៃទី២៤ ខែកុម្ភះ ឆ្នាំ២០១៦របស់សាលាដំបូងខេត្តដែលបានសម្រេចផ្ដន្ទាទោសជនជាប់ចោទឈ្មោះ តួរ ធានទឺដាក់ពន្ធនាគារ,១,ឆ្នាំគឹតចាប់ពីថ្ងៃអនុវត្តទោស ៕