ខេត្តបន្ទាយមានជ័យ ៖ កាលពីល្ថាចថ្ងៃទិត្យទី១ ខែមេសា ឆ្នាំ២០១៦នេះឯកឧត្ដម លី សារី ប្រធានកាកបាទក្រហមប្រចាំខេត្តបន្ទាយមានជ័យ និងជាអភិបាលរងខេត្ត បានដឹកនាំក្រុមការងារដឹកទឹកចែកជូនប្រជាជនដែលខ្វះខាតទឹកប្រើប្រាស់ នៅចំណុចភូមិឈូក ឃុំ ម្កាក ក្រុង សិរីសោភ័ណ ឯកឧត្ដមបានបញ្ចាក់ថា ដើម្បីជួយដល់ប្រជាពលរដ្ឋរបស់ខ្លួន ក្នុងមូលដ្ថានយ៉ាងយកចិត្តទុកដាក់ជាទីបំផុត ។
នេះស្ដែងចេញឲ្យឃើញថា ប្រជាពលរដ្ឋគ្រប់រូបសុទ្ធសឹងតែទទូលបានការថែរទាំដោយយកចិត្តទុកដាក់បំផុតពីសំណាក់ ឯកឧត្ដម លី សារី ប្រធានកាកបាទក្រហមប្រចាំខេត្តបន្ទាយមានជ័យ និងជាអភិបាលរងខេត្ត បានដឹកទឹកយកទៅចែកជួនប្រជាពលរដ្ថដែលកំពង់ខ្វះខាតទឹកប្រើប្រាស់ ហើយប្រជាពលរដ្ឋមានការកោតសរសើរ ឯកឧត្ដម លី សារី ដែលបានខិតខំប្រឹងប្រែងយ៉ាងក្រៃលែង ដែលឯកឧត្ដម តែងតែយកចិត្តទុកដាក់ទៅលើរសុខទុក្ខរបស់ប្រជាពលរដ្ថមិនថាថ្ងៃ ឬយប់ ។
ជាចុងក្រោយប្រជាពលរដ្ថក្នុងខេត្តទាំងមួល ក៍សូមធ្វើការថ្លែងអំណរគុណដល់ ឯកឧត្ដម លី សារី ឲ្យជួបប្រទះតែសេចក្ដី សេចក្ដីចំរើន នឹងសូមបួងសួងដល់ទេវតាឆ្នាំថ្មីព្រះនាមមណ្ឌាទេវី ឲ្យប្រសិទ្ធពរជ័យ សិរីមង្គល ដល់ ឯកឧត្ដម លី សារី នឹងក្រុមគ្រួសារឲ្យទទូលបានតែជ័យជំនះគ្រប់ភារកិច្ច ៕