ខេត្តបន្ទាយមានជ័យ ៖ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦នេះ ឯកឧត្ដម សួន បវរ អភិបាលខេត្តបានដឹកនាំមន្ត្រី ជំនាញ មន្ត្រីធនធានទឹក នឹងឧត្តុនិយមខេត្ត ចុះស្វែងរកកន្លែងប្រភពទឹក ដើម្បីដោះស្រាយបញ្ហាខ្វះខាតទឹកប្រើប្រាស់ចំពោះមុខ របស់ប្រជាពលរដ្ថក្នុងខេត្តបន្ទាយមានជ័យទាំងមួល និងបូមយកទឹកមកទម្លាក់ចូលស្ទឹងក្រុងសិរីសោភ័ណ ។
ជាក់ស្ដែង នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦នេះឯកឧត្ដម សួន បវរ នឹងក្រុមមន្ត្រីជំនាញបានចុះត្រួតពិនិត្យផ្ទាល់កន្លែង នូវម៉ាស៊ីនបូមទឹកខ្នាតធំ របស់មន្ត្រីធនធានទឹកខេត្ត ស្ថិតនៅត្រងចំណុចទំនប់កណ្ដាលដែលជាដៃស្ទឹងក្រុងសិរីសោភ័ ហើយ បូមទម្លាក់មកកាន់ស្ទឹងក្រុងសិរីសោភ័ណ ដើម្បីធានាដល់ការប្រើប្រាស របស់ប្រជាពលរដ្ថកក្នុងខេត្ត ប្រជាពលរដ្ថមានកាកោតសសើ ឯកឧត្ដម សួន បវរ នៃការខិតខំប្រឹងប្រែងរបស់ឯកឧត្តយ៉ាងក្រៃលេង ដែលឯកឧត្តមតែងតែយកចិត្តទុកដាក់ទៅលើសុខទុក្ខរបស់ប្រជាពលរដ្ឋថ្ងៃ ឬយប់។
ជាចុងក្រោយ ប្រជាពលរដ្ឋក្នុងខេត្តទាំងមូលក៏សូមធ្វើការថ្លែងអំណរគុណដល់ឯកឧត្តម សួន បវរ ឲ្យជួបប្រទះតែនឹងសេចក្តីសុខសេចក្តីចំរើន និងសូមបួងសួងដល់ទេវតាឆ្នាំថ្មីព្រះនាមមណ្ឌាទេវី ឲ្យប្រសិទ្ឋិពរជ័យ សិរីមង្គលដល់ឯកឧត្ដម សួន បវរ និងក្រុមគ្រួសារ ឲ្យទទូលបានតែជ័យជំនះគ្រប់ភារកិច្ច ៕