ក្រុងប៉ោយប៉ែត ៖ កាលពីថ្ងៃទី ៩ ខែមេសា ឆ្នាំ២០១៦នេះ លោកគ្រូពេទ្យខ្វះជំនាញម្នាក់បានបង្កើតកូនខុសបច្ចេកទេស បណ្ដាលឲ្យស្ត្រីជាម្ដាយស្លាប់ ក្រោយពេលឆ្លងទន្លេរួច ថែមទាំងទារលុយថ្លៃគ្រែចំនួន ៨ ម៉ឺនរៀលទៀត និងថ្លៃរថយន្តសង្រោះ ១៣ ម៉ឺនរៀល ពីក្រុមគ្រួសាសពទៀតផង ។
តាមសម្ដីបុរសជាប្ដីបានឲ្យដឹង ឈ្មោះយ៉ុនយ៉ាត អាយុ៤៣ឆ្នាំមានមុខរបរជាកម្មកអូរទេះរសនៅក្រុងប៉ោយប៉ែត នឹងមានស្រុកកំណើតនៅខេត្តកំពង់ចាមបានរៀបរាបប្រាបសារព័ត៍មានអំណាច ប្រជាជន ទាំងទឹកភ្នែកថា ប្រពន្ធរបស់គាត់ឈ្មោះ ទូច យ៉ាន អាយុ៤២ឆ្នាំ នៅថ្ងៃទី៩ ខែ មេសាឆ្នាំ២០១៦វេលាម៉ោង៩ព្រឹក ប្រពន្ធបានឈឺពោះសម្រាលកូនហើយក៍បានបញ្ចូនមកដល់មន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែត ក្នុងរយះពេលប្រហែលមួយម៉ោងតែប៉ុណ្ណោះ ស្រប់តែប្រពន្ធគាត់ឆ្លងទន្លេតែម្ដង ។
ភ្លាមៗនោះលោកគ្រូពេទ្យម្នាក់ឈ្មោះ ជាតិ ហួត ដែលជាម្ចាស់គ្លីនិកនគររាជ និងជាអនុប្រធានការិយាល័យមមន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែតបានធ្វើការកាត់ទងផ្សិត នឹងយកសុកចេញពីស្ត្រីរងគ្រោះ ក្រោយមកស្រាប់តែមានឈាមហូរចេញពីពោះខ្លាំងឡើង រហូតត្រូវការឈាមជំនួយពេលនោះ កូនច្បងក៍បានសម្រេចផ្ដល់ឈាមជួនម្ដាយអស់ចំនួន៦ផ្លោក នៅតែទប់មិនបាន ទើបសម្រេចបញ្ចួនកមសង្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា ជប៉ុន ក្នុងស្រុកមង្គលបូរី ។
ប្ដីជនរងគ្រោះបានបន្តថា គ្រាន់តែប្រពន្ធស្លាប់ភ្លាម ខាងគ្រូពេទ្យនោះបានទាថ្លៃគ្រែ៨ម៉ឺនរៀល នឹងថ្លៃរថយន្តចំនួន១៣ម៉ឺនរៀល ពីប្ដីជនរងគ្រោះទៀតផង ដោយសារគាត់អត់ស្គាល់អ្នកកាសែត ទើបរឿងប្រពន្ធគាត់ស្ងបស្ងាត់រហូតមក គ្រាន់តែរឿងឮដល់អ្នកកាសែតភ្លាម លោកគ្រួពេទ្យ ជាតិ ហួត បានហៅគាត់ទៅយកលុយថ្លៃគ្រែ៨ម៉ឺន និងថ្លៃរថយន្ត១៣ម៉ឺនរៀលវិញ ដើម្បីបញ្ចប់រឿង ។ ប៉ុន្តែប្ដីសពបានឆ្លើយថា បើប្រពន្ធគាត់នៅរស់ ទើបគាត់យកលុយនោះវិញ តែប្រពន្ធគាត់បានស្លាប់បាតទៅហើយ គាត់មិនអាចទទូលលុយនោះមកវិញបានទេ ហើយគាត់បន្តទៀតថា គាត់ត្រូវតែប្ដឹងលោកគ្រួពេទ្យឃាតកនោះទៅតុលាការ ហើយទាជម្ងឺចិត្តចំនួន៥ពាន់ដុល្លារ ដើម្បីយកលុយសំណងទាំងនោះ ទៅធ្វើបុណ្យ១០០ថ្ងៃជួនប្រពន្ធគាត់នាពេលខាងមុខនេះ ។
រឿងនេះលោក កែវ សុភ័ត្ត្រា ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា រឿងនេះគឺលោកអត់ដឹងទេ ទើបដឹងតាមអ្នកកាសែតសួរ តែចាំមើលលោកសួរទៅ លោក ជាតិ ហួន សិនថា តើមានហេតុការណ៍កើតមានដែឬអត់ ដោយឡែក លោក ជាតិ ហួន ដែលជាគ្រួពេទ្យ ខ្វះជំនាញនោះ មិនបាននិយាយអ្វីនោះទេ លោកអ្នកកាសែតច្រឡំលេខទូរសព្ទ័ហើយ ។ សូមរង់ចាំអានលេខក្រោយបន្តទៀត ៕