បន្ទាយមានជ័យ ៖ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលកន្លងទៅថ្មីៗនេះ មហាជនជាច្រើនពីខេត្តមួយទៅខេត្តមួយតែងតែលើកយករឿងទិដ្ឋភាពនៃខេត្តបន្ទាយមានជ័យមកជជែកមិនដាចពីម៉ាត់ថា៖ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំនេះ ខេត្តដែលមានភាពសប្បាយគគ្រឹកគក្រេងរងពីខេត្តសៀមរាបគឺ មានតែខេត្តបន្ទាយមានជ័យនោះទេដែលមានទិដ្ឋភាពសប្បាយ និងមានភាពអ៊ូអរ ។
ហើយក៏មានការបន្តទៀតថា នេះក៏ដោយសារតែមានការដឹកនាំពីសំណាក់ ឯកឧត្តម សួន បវរ គណៈនៃគណៈអភិបាលខេត្ត ដែលឯកឧត្តមបានអនុញ្ញាត និងដឹកនាំបង្កើតនូវកម្មវិធីសប្បាយៗមិនថានៅជាទីប្រជុំជន ឬជនបទឡើយ ជាពិសេសនៅក្នុងក្រុងសិរីសោភ័ណ្ឌផ្ទាល់ ហើយឯកឧត្តមក៏មានវត្តមានចូលរួមចំណែកក្នុងការញ៉ាំងឲ្យរាល់កម្មវិធីទាំងអស់ មិនថាក្នុងក្រុង ឬក្រៅក្រុង គឺមានភាពសប្បាយរីករាយ ដែលធ្វើឲ្យប្រជាពលរដ្ឋទាំងអស់មានភាពរំភើបចិត្តយ៉ាងខ្លាំង ព្រោះថាមិនដែលមានអភិបាលខេត្តរូបណាដូចជាឯកឧត្តម សួន បវរ ឡើយក្នុងអំលុងពេលមួយទស្សវត្តមកនេះ។
អ្វីដែលសំខាន់បំផុតនោះគឺនៅពេលភ្ញៀវជាតិ និងអន្តជាតិបានមកកម្សាន្តនៅខេត្តបន្ទាយមានជ័យ ហើយតែងតែនិយាយដូចៗគ្នាថា ៖ «បន្ទាយមានជ័យសប្បាយណាស់ មិនចង់ចាក់ចេញទេ”នេះគឺជាមោទកភាពនៃប្រជាពលរដ្ឋនៃបន្ទាយមានជ័យពិតមែន» ៕