ព័ត៌មាន​ថ្មី
​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​បើក​ការប្រកួត​កីឡាវាយកូនគោល​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន លើក​ទី​៨ ឆ្នាំ​២០២៤ => សម្ដេច​បវរ​ធិបតី នាយករដ្ឋមន្ត្រី បញ្ជាក់ថា ស្ថាប័ន​អនុវត្ត​ច្បាប់​នឹង​បន្ត​អនុវត្ត​ការបង្ក្រាប និង​ទប់ស្កាត់​ក្មេង​ទំនើង​ដោយ​មិន​បន្ធូរដៃ​ឡើយ ហើយ​សូម​ឪពុកម្តាយ អាណាព្យាបាល ចូលរួម​ខិតខំ​សហការ ពិសេស​អប់រំ​កូនចៅ​របស់​ខ្លួន​ឱ្យបាន​ល្អ​ => ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​វឌ្ឍនភាព​ការងារ និង​ពិភាក្សា​អំពី​ដំណើរការ​រៀបចំ​វេទិកា​រវាង​រាជរដ្ឋាភិបាល និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ => អភិបាលខេត្ត មី​យ៉ា​ហ្គិ និង​ជា​ប្រធាន​សមាគម​អភិបាលខេត្ត នៃ​ប្រទេស​ជប៉ុន ប្ដេជ្ញា​ជំរុញ​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត រវាង​បណ្ដា​ខេត្ត​នានា នៃ​ប្រទេស​ជប៉ុន ជាមួយ​ប្រទេស​កម្ពុជា​ => ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ដល់​ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ ឱ្យ​ពិនិត្យ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កីឡា​ => ​ឯកអគ្គរដ្ឋទូត​ចប់​អាណត្តិ​នៃ​សាធារណរដ្ឋ​ឥណ្ឌា​បង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​ទំនាក់ទំនង​ឥណ្ឌា​-​កម្ពុជា​ => សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជួប​ព​សំណេះសំណាល​ជាមួយ​សិស្ស​និទ្ទេស A សម្រាប់​ការប្រឡង​សញ្ញាបត្រ​សិក្សា​ទុតិយភូមិ និង​ការប្រឡង​សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ​កម្រិត ៣ => សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី «​ប្រកាស​បញ្ចប់​ការវាស់វែង​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ និង​ពិធី​ចែក​បណ្ណ​កម្មសិទ្ធិ​ដីធ្លី ក្នុង​ខេត្ត​កំពង់ចាម​» => ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បង្ហាញ​ក្ដី​រីករាយ​នៅពេល​ធនធានមនុស្ស​ខេត្ត​ព្រៃវែង ៦០០​អង្គ​/​នាក់​ទៀត បាន​បញ្ចប់​វគ្គ​ជំនាញ​រដ្ឋបាល​កុំព្យូទ័រ និង​កាត់ត​វីដេអូ​ => ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា សម្តែង​ក្តីបារម្ភ បើទោះបី​គ្រោះថ្នាក់​ចរាចរណ៍ រយៈពេល ១១​ខែ ដើមឆ្នាំ​២០២៤ នេះ មានការ​ថយចុះ​ក្តី​
0

​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​បើក​ការប្រកួត​កីឡាវាយកូនគោល​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន លើក​ទី​៨ ឆ្នាំ​២០២៤

​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​បើក​ការប្រកួត​កីឡាវាយកូនគោល​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន លើក​ទី​៨ ឆ្នាំ​២០២៤

ខេត្តកណ្តាល ៖ ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០២៤ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី បើក​ការប្រកួត​កីឡា​វាយកូនគោល​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន លើក​ទី​៨ ឆ្នាំ​២០២៤ ទីលាន​កីឡាវាយកូនគោល ឈុន អូន ហ្គ​ហ្វ រី​ស៊ត ស្ថិតនៅ​ឃុំ​ជ្រៃ​លាស់ ស្រុក​ពញាឮ ខេត្ត​កណ្តាល​។​

​ការប្រកួត​កីឡាវាយកូនគោល ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន លើក​ទី​៨ គ្រោង​នឹង​រៀបចំ​រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៧ ដល់​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០២៤ នៅ​ទីលាន​កីឡាវាយកូនគោល ឈុន អូន ហ្គ​ហ្វ រី​ស៊ត ស្ថិតនៅ​ឃុំ​ជ្រៃ​លាស់ ស្រុក​ពញាឮ ខេត្ត​កណ្តាល​។ ព្រឹត្តិការណ៍​ប្រកួត​កីឡាវាយកូនគោល​នេះ រៀបចំឡើង​ក្នុង​គោលបំណង​ចូលរួម​អបអរសាទរ “​ទិវា​សន្តិភាព​នៅ​កម្ពុជា​” ដែល​ជា​ថ្ងៃ​បុណ្យ​ជាតិ​ផ្លូវការ​មួយ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ជា​ការឆ្លើយតប​ទៅ​នឹង​បំណងប្រាថ្នា​ដ៏​ពិសិដ្ឋ​របស់​ប្រជាជន​កម្ពុជា គឺ​ការស្រឡាញ់​សន្តិភាព និង​ការ​ស្អប់ខ្ពើម​សង្គ្រាម​។ នេះ​ក៏​ជាការ​រំលឹក​ដល់​ការសម្រេចបាន​នូវ​ការបញ្ចប់​សង្គ្រាម​ទាំង​ស្រុង និង​ការកសាង​បាន​នូវ​សន្តិភាព និង​ឯកភាព​ជាតិ​ពេញលេញ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​នយោបាយ​ឈ្នះ ឈ្នះ កាលពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​១៩៩៨​។ ពិសេស ជាការ​រម្លឹក​ដឹងគុណ និង​ចងចាំ​ជាប់​ជានិច្ច​នូវ​គំរូ​វីរភាព​ដ៏​អង់អាច​ក្លាហាន និង​ការធ្វើ​ពលិកម្ម​គ្រប់​បែបយ៉ាងរ​បស់​វីរបុរស​ស្នេហា​ជាតិ និង​វីរនារី​ស្នេហា​ជាតិ​របស់​កម្ពុជា ដែល​បាន​ប្រយុទ្ធ និង​តស៊ូ​យ៉ាង​ស្វិតស្វាញ​នៅ​គ្រប់​សមរភូមិ ទាំង​សមរភូមិ​សង្គ្រាម ទាំង​សមរភូមិ​ការទូត ទាំង​សមរភូមិ​នយោបាយ រហូត​សម្រេច​បាន​នូវ​ការបញ្ចប់​ជា​ស្ថាពរ​នូវ​សង្គ្រាម​នៅ​កម្ពុជា ហើយ​សម្រេចបាន​នូវ ការបង្រួបបង្រួម​ជាតិ ឯកភាព​ជាតិ និង​នាំ​មក​ជូន​ជាតិ និង​ប្រជាជន​កម្ពុជា​នូវ​សុខសន្តិភាព​ពេញ ផ្ទៃ​ប្រទេស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​នេះ​ជា​ការ​ដាស់តឿន​ក្រើនរម្លឹក​ដល់​ប្រជាជន​កម្ពុជា​គ្រប់​ជំនាន់ ទាំង​ក្នុង​ពេល​បច្ចុប្បន្ន ទាំង​ក្នុង​ពេល អនាគត ឱ្យ​ចង​ចាំ​ជានិច្ច​អំពី​មហា​វិនាសកម្ម​របស់​ជាតិ និង​ទុក្ខ​លំបាក​យ៉ាង​វេទនា​របស់​ប្រជាជន​កម្ពុជា ព្រមទាំង​ផលវិបាក​នានា ដែល​បង្កឡើង​ដោយ​សង្គ្រាម និង​ការបែកបាក់​ជាតិ ព្រមទាំង​បំផុស ស្មារតី​ដល់​ប្រជាជន​កម្ពុជា​គ្រប់​ជំនាន់​ឱ្យ​ស្អប់ខ្ពើម​នូវ​សង្គ្រាម​។ ជាការ​បំផុសស្មារតី​ដល់​ប្រជាជន​កម្ពុជា​គ្រប់​ជំនាន់ ទាំង​ក្នុង​ពេល​បច្ចុប្បន្ន ទាំង​ក្នុង​ពេល​អនាគត​ឱ្យ​យល់ដឹង​ច្បាស់​អំពី “​គុណ​តម្លៃ​នៃ​សុខសន្តិភាព​” ហើយ​រួមគ្នា​លើកកម្ពស់ “​វប្បធម៌​សន្តិភាព​” នៅ​កម្ពុជា ពិសេស​ការចូលរួម​កា​រ​ពារ និង​ថែរក្សា​ឱ្យបាន​ដាច់ខាត​នូវ “​សុខសន្តិភាព​” ដែល​ជា​អាយុជីវិត​របស់​ជាតិ និង​ជា​គ្រឹះ​ដ៏​មានតម្លៃ​បំផុត​សម្រាប់​ការអភិវឌ្ឍ​ប្រទេសជាតិ និង​ភាពសុខសាន្ត​របស់ ប្រជាជន​កម្ពុជា​ប្រកបដោយ​ចីរភាព និង​ភិយ្យោភាព​។​

​ទន្ទឹម​ជាមួយគ្នានេះ ព្រឹត្តិការណ៍​ការប្រកួត​កីឡា​វាយកូនគោល ពានរង្វាន់ សម្តេច​តេជោ ហ៊ុន សែន លើក​ទី​៨​នេះ ក៏​ជា​ការចូលរួម​ចំណែក​បំផុ​ស​នូវ​យុទ្ធនាការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ប្រជាពលរដ្ឋ​ម្នាក់ចេះ​លេង​កីឡា​មួយ​ប្រភេទ និង​ចូលរួម​បំផុស​លើកកម្ពស់​បំផុស​វិស័យ​កីឡាវាយកូនគោល​នៅ​កម្ពុជា​ឱ​កាន់តែ​រីកចម្រើន​ផងដែរ​។ ព្រឹត្តិការណ៍​ការប្រកួត​កីឡាវាយកូនគោល​នេះ នឹង​ធ្វើ​ការប្រកួត​រយៈ​ពេល​២​ថ្ងៃ ដោយ​ថ្ងៃ​ទី​មួយ ថ្ងៃទី​២៧ គឺជា​ការប្រកួត​ឯ​កក្ត​ជន​សម្រាប់​កីឡាករ កីឡាការិនី​មិនមែន​អាជីព​។ កីឡាករ​ដែល​ជាប់​ចំណាត់​ពី​លេខ​១​ដល់​លេខ​៨ នៅក្នុង​ថ្ងៃ​ទី​២៧​ខែ​ធ្នូ នឹង​បាន​ទៅ​ប្រកួត​បន្ត​នៅ​ថ្ងៃ​ទី​២៨ ដែល​ជា​ថ្ងៃ​ការ​ប្រកួត​ជា​ក្រុម​របស់​ថ្នាក់ដឹកនាំ ក្រោម​អធិបតីភាព​ដ៏​ខ្ពស់​ខ្ពស់​របស់​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អញ្ជើញ​បើក​ការប្រកួត និង​ប្រគល់​ពានរង្វាន់​ជូន​ដល់​ជ័យលាភី​។​

​គួរបញ្ជាក់​ថា ព្រឹត្តិការណ៍​ការប្រកួត​កីឡា​វាយកូនគោល ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន លើក​ទី​៨​នេះ ដឹកនាំ​រៀបចំ​ដោយ​ឯកឧត្តម សន្តិ​បណ្ឌិត នេ​ត សារឿ​ន ឧបនាយករដ្ឋមន្ត្រី ប្រធាន​គណៈកម្មការ​ដឹក​នាំ សហការ​ដោយ ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ​  សហព័ន្ធ​កីឡាវាយកូនគោល​កម្ពុជា និង​ទីលាន​វាយកូនគោល ឈុន អូន ហ្គ​ហ្វរី​ស៊ត​៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84