ព័ត៌មាន​ថ្មី
​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​បើក​ការប្រកួត​កីឡាវាយកូនគោល​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន លើក​ទី​៨ ឆ្នាំ​២០២៤ => សម្ដេច​បវរ​ធិបតី នាយករដ្ឋមន្ត្រី បញ្ជាក់ថា ស្ថាប័ន​អនុវត្ត​ច្បាប់​នឹង​បន្ត​អនុវត្ត​ការបង្ក្រាប និង​ទប់ស្កាត់​ក្មេង​ទំនើង​ដោយ​មិន​បន្ធូរដៃ​ឡើយ ហើយ​សូម​ឪពុកម្តាយ អាណាព្យាបាល ចូលរួម​ខិតខំ​សហការ ពិសេស​អប់រំ​កូនចៅ​របស់​ខ្លួន​ឱ្យបាន​ល្អ​ => ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​វឌ្ឍនភាព​ការងារ និង​ពិភាក្សា​អំពី​ដំណើរការ​រៀបចំ​វេទិកា​រវាង​រាជរដ្ឋាភិបាល និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ => អភិបាលខេត្ត មី​យ៉ា​ហ្គិ និង​ជា​ប្រធាន​សមាគម​អភិបាលខេត្ត នៃ​ប្រទេស​ជប៉ុន ប្ដេជ្ញា​ជំរុញ​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត រវាង​បណ្ដា​ខេត្ត​នានា នៃ​ប្រទេស​ជប៉ុន ជាមួយ​ប្រទេស​កម្ពុជា​ => ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ដល់​ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ ឱ្យ​ពិនិត្យ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កីឡា​ => ​ឯកអគ្គរដ្ឋទូត​ចប់​អាណត្តិ​នៃ​សាធារណរដ្ឋ​ឥណ្ឌា​បង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​ទំនាក់ទំនង​ឥណ្ឌា​-​កម្ពុជា​ => សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជួប​ព​សំណេះសំណាល​ជាមួយ​សិស្ស​និទ្ទេស A សម្រាប់​ការប្រឡង​សញ្ញាបត្រ​សិក្សា​ទុតិយភូមិ និង​ការប្រឡង​សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ​កម្រិត ៣ => សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី «​ប្រកាស​បញ្ចប់​ការវាស់វែង​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ និង​ពិធី​ចែក​បណ្ណ​កម្មសិទ្ធិ​ដីធ្លី ក្នុង​ខេត្ត​កំពង់ចាម​» => ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បង្ហាញ​ក្ដី​រីករាយ​នៅពេល​ធនធានមនុស្ស​ខេត្ត​ព្រៃវែង ៦០០​អង្គ​/​នាក់​ទៀត បាន​បញ្ចប់​វគ្គ​ជំនាញ​រដ្ឋបាល​កុំព្យូទ័រ និង​កាត់ត​វីដេអូ​ => ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា សម្តែង​ក្តីបារម្ភ បើទោះបី​គ្រោះថ្នាក់​ចរាចរណ៍ រយៈពេល ១១​ខែ ដើមឆ្នាំ​២០២៤ នេះ មានការ​ថយចុះ​ក្តី​
0

អភិបាលខេត្ត មី​យ៉ា​ហ្គិ និង​ជា​ប្រធាន​សមាគម​អភិបាលខេត្ត នៃ​ប្រទេស​ជប៉ុន ប្ដេជ្ញា​ជំរុញ​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត រវាង​បណ្ដា​ខេត្ត​នានា នៃ​ប្រទេស​ជប៉ុន ជាមួយ​ប្រទេស​កម្ពុជា​

អភិបាលខេត្ត មី​យ៉ា​ហ្គិ និង​ជា​ប្រធាន​សមាគម​អភិបាលខេត្ត នៃ​ប្រទេស​ជប៉ុន ប្ដេជ្ញា​ជំរុញ​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត រវាង​បណ្ដា​ខេត្ត​នានា នៃ​ប្រទេស​ជប៉ុន ជាមួយ​ប្រទេស​កម្ពុជា​

ភ្នំពេញ-វិមានសន្តិភាព ៖ ​នា​ព្រឹក​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៤, សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​ឯកឧត្តម MURAI Yoshihiro អភិបាលខេត្ត​មី​យ៉ា​ហ្គិ និង​ជា​ប្រធាន​សមាគម​អភិបាលខេត្ត នៃ​ប្រទេស​ជប៉ុន ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្ដិភាព​។​

​ក្នុងឱកាស​នៃ​ជំនួប​, ឯកឧត្តម​អភិបាលខេត្ត​បាន​គោរព​ជម្រាបជូន​សម្ដេច​បវរ​ធិបតី​អំពី​ការសម្រេច​បាន​នូវ​ការចុះ​អនុស្សរណៈ​នៃ​កិច្ចសហប្រតិបត្តិការ រវាង​ខេត្ត​មី​យ៉ា​ហ្គិ នៃ​ប្រទេស​ជប៉ុន និង​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​នឹង​ជួយ​ជំរុញ​ដល់​ការបញ្ជូន និង​ទទួល​កម្មសិក្សាការី និង​ពលករ​ជំនាញ​របស់​កម្ពុជា ទៅកាន់​ខេត្ត​មី​យ៉ា​ហ្គិ ក៏​ដូចជា​ការឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ​ការងារ​ទាំង​នៅ​កម្ពុជា និង​នៅ​ជប៉ុន តាមរយៈ​ការផ្ទេរ​ជំនាញ​បច្ចេកទេស​។ តាមរយៈ​កិច្ចសហប្រតិបត្តិការ​នេះ​, ឯកឧត្តម​អភិបាលខេត្ត មាន​ជំនឿ​ជឿជាក់ថា ខេត្ត​មី​យ៉ា​ហ្គិ​នឹង​អាច​ចូលរួម​បន្ថែមទៀត លើ​ការអភិវឌ្ឍ និង​បណ្ដុះបណ្ដាល​ធនធានមនុស្ស​កម្ពុជា នា​ថ្ងៃ​អនាគត​។ ជាមួយគ្នា​នោះ​, ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​គោរព​ជម្រាបជូន​សម្ដេច​បវរ​ធិបតី​ផងដែរ​ថា ក្នុងនាម​ជា​ប្រធាន​សមាគម​អភិបាលខេត្ត នៃ​ប្រទេស​ជប៉ុន​, ឯកឧត្តម​ប្ដេជ្ញា​ជំរុញ​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ទៀត​រវាង​បណ្ដា​ខេត្ត​នានា​នៃ​ប្រទេស​ជប៉ុន ជាមួយ​ប្រទេស​កម្ពុជា​។

​ជា​ការឆ្លើយតប​, សម្ដេច​បវរ​ធិបតី​បាន​អបអរសាទរ ចំពោះ​ការសម្រេច​បាន​នូវ​ការចុះ​អនុស្សរណៈ​នៃ​កិច្ចសហប្រតិបត្តិការ រវាង​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ខេត្ត​មី​យ៉ា​ហ្គិ កាលពី​ថ្ងៃ​ទី​២៦ ខែ​ធ្នូ និង​បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន​ដែល​បាន​តែងតែបាន​ចូល​រួមចំណែក​ដល់​ដំណើរការ​នៃ​ការស្វែងរក​សុខសន្តិភាព​នៅ​កម្ពុជា ចាប់​តាំងពី​ទស្សវត្សរ៍​ឆ្នាំ​១៩៩០, ការស្ដារ និង​កសាង​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច ឱ្យមាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ​ដូច​សព្វថ្ងៃនេះ​។ ជាមួយគ្នា​នោះ​, សម្ដេច​បវរ​ធិបតី​បាន​សម្ដែង​នូវ​ការពេញចិត្ត​ចំពោះ​ភាព​រីកចម្រើន​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំង​ពីរ និង​បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋបាល​ខេត្ត​មី​យ៉ា​ហ្គិ និង​រដ្ឋាភិបាល​ជប៉ុន​ទាំងមូល ដែល​តែងតែបាន​យកចិត្តទុកដាក់​ចំពោះ​កម្មសិក្សាការី និង​ពលករ​ជំនាញ​កម្ពុជា ដែល​កំពុង​រស់នៅ និង​បម្រើ​ការងារ នៅ​ប្រទេស​ជប៉ុន​។

​សម្ដេច​បវរ​ធិបតី​បាន​គូសបញ្ជាក់ថា អនុស្សរណៈ​នៃ​កិច្ចសហប្រតិបត្តិការ​នេះ នឹង​បន្ត​ចូល​រួមចំណែក​ដល់​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត ជាពិសេស​ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន ក៏ដូចជា​ចូលរួម​ពង្រឹង និង​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា លើ​ជំនាញ​ផ្នែក​យានយន្ត​, បច្ចេកវិទ្យា និង ឌីជីថល ដែល​នឹង​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​កម្ពុជា ក៏ដូចជា​ទីផ្សារការងា​រ​នៅ​ប្រទេស​ជប៉ុន​ទាំង​នាពេល​បច្ចុប្បន្ន និង​អនាគត​។ សម្ដេច​បវរ​ធិបតី​ក៏​បាន​ជំរុញ និង​លើកទឹកចិត្ត​ឱ្យ​រដ្ឋបាល​ខេត្ត​មី​យ៉ា​ហ្គិ បន្ត​ភ្ជាប់​ទំនាក់ទំនង និង​ពិភាក្សា​ការងារ​ជាមួយ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​របស់​កម្ពុជា ឱ្យ​កាន់តែ​ជិតស្និទ្ធ​បន្ថែមទៀត ដើម្បី​ដាក់ចេញ​ជា​ផែនការ​អភិវឌ្ឍ​ជាក់ស្ដែង នា​ថ្ងៃ​អនាគត​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84