ព័ត៌មាន​ថ្មី
ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ដល់​ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ ឱ្យ​ពិនិត្យ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កីឡា​ => ​ឯកអគ្គរដ្ឋទូត​ចប់​អាណត្តិ​នៃ​សាធារណរដ្ឋ​ឥណ្ឌា​បង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​ទំនាក់ទំនង​ឥណ្ឌា​-​កម្ពុជា​ => សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជួប​ព​សំណេះសំណាល​ជាមួយ​សិស្ស​និទ្ទេស A សម្រាប់​ការប្រឡង​សញ្ញាបត្រ​សិក្សា​ទុតិយភូមិ និង​ការប្រឡង​សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ​កម្រិត ៣ => សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី «​ប្រកាស​បញ្ចប់​ការវាស់វែង​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ និង​ពិធី​ចែក​បណ្ណ​កម្មសិទ្ធិ​ដីធ្លី ក្នុង​ខេត្ត​កំពង់ចាម​» => ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បង្ហាញ​ក្ដី​រីករាយ​នៅពេល​ធនធានមនុស្ស​ខេត្ត​ព្រៃវែង ៦០០​អង្គ​/​នាក់​ទៀត បាន​បញ្ចប់​វគ្គ​ជំនាញ​រដ្ឋបាល​កុំព្យូទ័រ និង​កាត់ត​វីដេអូ​ => ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា សម្តែង​ក្តីបារម្ភ បើទោះបី​គ្រោះថ្នាក់​ចរាចរណ៍ រយៈពេល ១១​ខែ ដើមឆ្នាំ​២០២៤ នេះ មានការ​ថយចុះ​ក្តី​ => សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ របស់​គណៈ​ចលនា​មហាជន​គណបក្ស​ប្រជាជន​កម្ពុជា​ => IMF ប្ដេជ្ញា​បន្ត​ចូលរួម​រក្សា​ភាពរឹងមាំ​ផ្នែក​ហិរញ្ញវត្ថុ និង​ការអភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា​ => អាយ​ស៊ី​ស៊ី​-​អង្គរ​/​សំបូរ​ព្រៃ​គុក ប្ដេជ្ញា​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​បន្ថែមទៀត​ => ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) មានបំណង​ស្វែងរក​កាលានុវត្តភាព​ក្នុង​ការពង្រីក​ការវិនិយោគ​របស់​ខ្លួន​នៅ​កម្ពុជា​
0

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ដល់​ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ ឱ្យ​ពិនិត្យ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កីឡា​

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ដល់​ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ ឱ្យ​ពិនិត្យ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កីឡា​

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ បាន​ណែនាំ​ដល់​ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​អង្គភាព​ពាក់ព័ន្ធ សិក្សា​ពិនិត្យ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កីឡា ដោយសារ​វិស័យ​នេះ ត្រូវការ​ការវិនិយោគ​ច្រើន និង​ចំណាយពេល​យូរ ដើម្បី​ទទួលបាន​លទ្ធផល ទាំង​ដែល​លទ្ធផល​នោះ​អាច​នឹង​សម ឬ​មិន​សមប្រកប​តាម​គោលដៅ​កំណត់​ក៏​ថា​បាន ខណៈ​ស្ថានភាព​ពិភពលោក ក៏​មាន​ការ​ប្រឈម​ប្រែប្រួល​ដែល​ទាមទារ​ឱ្យមាន​ភាពបត់បែន​គ្រប់​ផែនការ រួម​ទាំង​ផែនការ​ក្នុង​វិស័យ​កីឡា​នេះដែរ​។​

​ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ ប្រតិភូ ប្រតិភូ​រង គ្រូបង្វឹក គ្រូ​ជំនួយ និង​កីឡាករ កីឡា​ការិនី នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ នា​ព្រឹក​ថ្ងៃទី​២៤ ខែ​ធ្នូ ឆ្នាំ​២០២៤ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​មានប្រសាសន៍​ទៀតថា ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ គួរ​តម្រង់​ទិស​ថា តើ​គោលបំណង​ធំ​ចុងក្រោយ​ចង់បាន​អ្វី និង​ត្រូវ​ត្រៀម​លក្ខណៈ​អ្វី​ខ្លះ ដើម្បី​សម្រេច​គោលបំណង​នោះ ស្របពេល​ដែល​ផ្លូវ​ដើរ​ទៅ​រក​គោលដៅ​ដែល​ចង់បាន អាច​នឹង​ទទួលរង​ឥទ្ធិពល​ប្រែប្រួល​ជា​បន្តបន្ទាប់ ដូច​ស្ថានភាព​ពិភពលោក នាពេលនេះ​។​

​បើ​តាម​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ជា​ការពិត គោលដៅ​របស់​ក្រុម​កីឡាករ កីឡា​ការិនី គឺ​យក​មេដាយ​ជូន​ជាតិ ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ ការរៀបចំ​ផែនការ និង​ការប្ដេជ្ញា​ចិត្ត​អនុវត្ត​ប្រកបដោយ​គុណភាព ពិសេស​គុណភាព​នៃ​ការហ្វឹកហាត់ គឺ​ពិតជា​មាន​សារៈសំខាន់ ដើម្បី​បង្ហាញ​ឆន្ទៈ​ផ្លាស់ប្ដូរ​ពី​ប្រទេស ឬ​ក្រុម​ដែល​ធ្លាប់តែ​ចូលរួម​កំដរ​រោង​នៃ​ព្រឹត្តិការណ៍​កីឡា​នានា ទៅ​ជា​ប្រទេស ឬ​ក្រុម​ដែល​ប្រជែង​យក​មេដាយ​ជូន​ជាតិ តួយ៉ា​កីឡា​ម៉ូតូ​ទឹក ដែល​ពីមុន​កម្ពុជា​ត្រឹមតែ​សុំ​គេ​ចូលរួម ប៉ុន្តែ​តែ​ពេល​នេះ​ឈាន​ដល់​ដណ្ដើម​មេដាយ​ពី​គ្រប់​ប្រទេស​។​

​ពី​វេទិកា​សំណេះសំណាល​នោះដែរ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​ផ្ដល់​អនុសាសន៍​ឱ្យ​ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ ពង្រឹង​ប្រភេទ​កីឡា​រួម (Team Sport) ជា​កីឡា​មាន​ប្រជាប្រិយភាព​បំផុត​ទាំង​ក្នុងប្រទេស និង​លើ​ឆាក​អន្តរជាតិ និង​ត្រូវ​បន្ត​លើកទឹកចិត្ត​និង​ផ្តល់​ភាពងាយស្រួល​ឱ្យ​គ្រូបង្វឹក និង​អត្ត​ពលលិក​ខិតខំ​ប្រឹងប្រែង​ស្វែងយល់ និង​ហ្វឹកហាត់​ទាំង​លើ​បទបញ្ជា និង​បច្ចេកទេស​ថ្មីៗ នៃ​ប្រភេទ​កីឡា​របស់ខ្លួន ឱ្យ​ទាន់​តាម​ស្តង់ដារ​សកល ព្រមទាំង​ចៀសវាង​ដាច់ខាត​នូវ​ការពាក់ព័ន្ធ​ល្បែងស៊ីសង និង​គ្រឿងញៀន​។​

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ក៏​បាន​ណែនាំ​ឱ្យ​ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ រៀបចំ​ការ​កួត​នានា​ក្នុង​កម្រិត​ផ្ទៃក្នុង ឬ​មិត្តភាព រវាង​ក្រសួង​-​ស្ថាប័ន​លើ​ប្រភេទ​កីឡា​មាន​សក្ដានុពល និង​ផ្ដល់​ឱកាស​បន្ថែមទៀត​ឱ្យមាន​ការចូលរួម​ពី​មហាជន​ដែល​អាច​មាន​ជន​ឆ្នើម​បង្ហាញ​ភាព​លេចធ្លោ​លើ​ប្រភេទ​កីឡា​ណាមួយ​។ ជាមួយគ្នានេះ អង្គភាព​ចំណុះ​ក្រសួង ក៏​ត្រូវតែ​ជំរុញ​មន្ត្រី​ខ្លួន​ឱ្យ​លេង​កីឡា​តាម​ដែល​ចូលចិត្ត ព្រោះ​អាច​ថា យើង​នឹង​ទទួលបាន​នូវ​អត្ត​ពលិក​ថ្មីៗ ពី​សំណាក់​អង្គភាព​ទាំងនោះ មក​បញ្ចូល​ក្នុង​សមាសភាព​កីឡា​ផ្លូវការ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84