បន្ទាយមានជ័យ ៖ ឯកឧត្តម សួន បវរ អភិបាល នៃគណះអភិបាលខេត្ត បន្ទាយមានជ័យ ដែលខណះពេលឯកឧត្តម គឺកំពុងតែមានភាពមមាញឹកយ៉ាងខ្លាំងក្នុងការរៀបចំកែលំអរចនាសម្ព័នក្នុងខេត្តទាំងមូលឲ្យមានសោភ័ណភាពល្អប្រសើជាថ្មីឡើងវិញ តែទោះជា ឯកឧត្តម មានការរវល់ និងមមាញឹកយ៉ាងណាក៏ដោយ ក៏ ឯកឧត្តមនៅតែមានការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះប្រជាពលរដ្ឋរងគ្រោះក្នុងខេត្តទាំងមូល។
ដូចច្នោះនៅថ្ងៃទី ០៣ ខែ មេសា ឆ្នាំ ២០១៦ ឯកឧត្តមបានដឹកនាំក្រុមការងារ រួមជាមួយកងកម្លាំង នគរបាល កងកម្លាំង យោធា កងរាជអាវុធហត្ថ និងក្រុមយុវជន ចុះទៅសួរសុខទុក្ខដល់ប្រជាពលរដ្ឋរងគ្រោះនៅក្នុងស្រុក ម៉ាឡៃ ចំនួនបីរភូមិដែលមានភូមិ ទួលពង្រ ភូមិ ខ្លាងាប់ ភូមិ កោះស្នួល ដែលបានទទួលរងគ្រោះពីខ្យល់កន្ត្រាក់ កាល់ពីថ្ងៃទី ០២ ខែ មេសា ឆ្នាំ ២០១៦ កន្លង់មកនេះ (សូមបញ្ជាក់ថាគឺជាលើកទី២ហើយសំរាប់ខ្យល់កន្ត្រាក់នេះ ដែលលើកទី១នៃខ្យល់កន្ត្រាក់នេះគឺនៅថ្ងៃទី ០៦ ខែ មិនា ឆ្នាំ ២០១៦ បានបំផ្លាញ់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋសរុបចំនួន ៦២ខ្នង) ខ្យល់កន្ត្រាក់នេះបានបំផ្លាញ់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋសរុបចំនួន ៣២ខ្នង និងទទួលភាពធ្ងន់ធ្ងរចំនួន ១៦ខ្នង និងរន្ទះបាញ់មានចំនួនពីរគ្រួសារបានទទួលរងរបួសពីរនាក់(តា និងចៅ) ។
ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានពាំនាំយកអំណោយមួយចំនួនជូនដល់ពួកគាត់ ដូចជា គ្រឿងឧបភោគបរិភោគ និងស័ង្កសី ៥០០ សន្លឹក ,ថវិកាចំនួន ១,០០០,០០០រៀល សម្រាប់ធ្វើការជួសជុលឡើងវិញដោយ កងកម្លាំង នគរបាល កងកម្លាំង យោធា កងរាជអាវុធហត្ថ និងក្រុមយុវជន ចុះជួយជួសជុលខ្នងផ្ទះដែលខុចខាត់។
ប្រជាពលរដ្ឋទាំងអស់បានធ្វើការថ្លែងអំណគុណចំពោះ ឯកឧត្តម និងក្រុមការងាររួមទាំងស្ថាប័ន ពាក់ព័ន្ឋទាំងអស់ ដែលមានចិត្តសប្បុរស និងក្តីអាណិតអាសូរដល់ពួកគាត់ ហើយប្រជាពលរដ្ឋក៏បានលើកទៀតថា ឯកឧត្តម សួន បវរ អភិបាល នៃគណះអភិបាលខេត្តថ្មីនេះពិតជាបុគ្គលម្នាក់ដែលសំខាន់បំផុតសំរាប់ប្រជាពលរដ្ឋក្រីក្រទាំងមូលមិនអាចបាត់បង់វត្តមានរបស់ ឯកឧត្តម បានឡើយ។
សូមបញ្ជាក់ថា ឯកឧត្តម អភិបាលខេត្តលើងថ្មីកំពុងតែងតែខិតខំយ៉ាងខ្លាំងក្នុងការរៀបចំកែលំអរចនាសម្ព័នក្នុងក្រុងសិរីសោភ័ណ និងក្នុងខេត្តទាំងមូលផងដែរ៕
ដោយ ៖ ឈឿ ចំរ៉ុង