បន្ទាយមានជ័យ ៖ នាថ្ងៃទី ១៣ ខែ មីនា ឆ្នាំ ២០១៦ លោកឧកញ៉ា ហង្ស សុផា លោក ឧត្តមសេនីយ៏ត្រី សេង ធារិន រួមជាមួយលោក សេក សុខុម និងលោក ជួន ម៉ៅ បានចុះទៅត្រួតពិនិត្យ និងរៀបគំរោងស្តាទឹកត្រពាំងជូនប្រជាពលរដ្ឋក្រីក្រ ភូមិ ចក្រី ឃុំ ជប់វារី ស្រុក ព្រះនេត្រព្រះ ខេត្ត បន្ទាយមានជ័យ ។
នេះសរបញ្ជាក់អោយឃើញថា លោកឧកញ៉ា ហង្ស សុផា លោក ឧត្តមសេនីយ៏ត្រី សេង ធារិន រួមជាមួយលោក សេក សុខុម និងលោក ជួន ម៉ៅ មានទឹកចិត្តអាណិតអាសូរដល់ប្រជាពលរដ្ឋក្រីក្រដែលរស់នៅក្នុងភូមិ ចក្រី ឃុំ ជប់វារី ស្រុក ព្រះនេត្រព្រះ ដែលមានបញ្ហាលំបាករឿងទឹក ដូចនេះ លោកឧកញ៉ា ហង្ស សុផា លោក ឧត្តមសេនីយ៏ត្រី សេង ធារិន រួមជាមួយលោក សេក សុខុម និងលោក ជួន ម៉ៅ ពួកលោកបានចំណាយទាំងថវិកាផ្ទាល់ខ្លួនទាំងកំលាំងកាយចិត្តរបស់ពួកលោកក្នុងការចុះទៅត្រួតពិនិត្យ និងរៀបកំរងស្តាទឹកត្រពាំងនៅក្នុងទីកន្លែងនេះ ហើយប្រជាពលរដ្ឋនៅក្នុងភូមិ ចក្រី ឃុំ ជប់វារី ស្រុក ព្រះនេត្រព្រះ ទាំងមូលបានកោតសសើរពួកលោកយ៉ាងខ្លាំង និងបាននាំគ្នាជូនពរដល់ពួកលោកអោយ ប្រកបការងារអោយបានជោគជ័យរាល់ភារកិច្ច និងជួយថែរក្សាភូមិឃុំអោយមានសុវត្ថិភាពល្អទៅថ្ងៃអនាគត ៕