បន្ទាយមានជ័យ ៖ លោក អភិបាលខេត្ត លោក អភិបាលស្រុក លោក ប្រធានមន្ត្រីហិរញ្ញវត្ថុខេត្ត និង លោក ហ៊ន ហៀងផេង អ្នកវិនិយោគភាស៊ីផ្សារចក្រីថ្មីបានឃុបឃិតគ្នាវាស់វែងកន្លែងលក់ដូរប្រចាំថ្ងៃរបស់អាជីវកក្រីក្រមានដូរជា ដាក់គ្រែ កញ្ច្រែង កញ្ជើរ អោយរុះរើដើម្បីយកលក់ឡើងវិញ ក្នុងតំលៃខ្ពស់បំផុត ៤,០០០$ ទៅ ៥,០០០$ ក្នុងមួយកន្លែងកាលពីថ្ងៃទី ៣១ ខែ ធ្នូរ ឆ្នាំ ២០១៥ ។
កន្លែងកំពុងលក់ដូរនេះគឺម្ចាស់ផ្សារមុនឈ្មោះ លោក ទិត្យ លេក បានធ្វើទុកសំរាប់ប្រជាពលរដ្ឋ ឬអាជីវកក្រីក្រមកពីជនបទមានទីកន្លែងសំរាប់លក់ដូរប្រចាំថ្ងៃគឺគាត់គ្រាន់តែយកថ្លៃសំអាតអនាម័យប្រមូលសំរាមតែប៉ុណ្ណោះជាគោលនយោបាយជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋបែរជាអស់លោកខាងលើមានសកម្មភាពរំលោភបំពានលើកិច្ចសន្យារបស់អាជ្ញាធម៌ស្រុកជាមួយអ្នកវិនិយោគផ្សារមុន និងការគាំទ្រមានស្នាមមេដៃប្រជាពលរដ្ឋរាប់រយគ្រួសារក្នុងអាណត្តិ ២៥ឆ្នាំ ។
អាជីវកចំនួន៦៨គ្រួសារបានដាក់ពាក្យជូនទៅ ឯកឧត្តមអភិបាលខេត្តចំនួនពីរលើកមកហើយ តែពុំមានឃើញការដោះស្រាយអ្វីសោះ ។ ជាពិសេសសេចក្តីសំរេចរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលេខ៦៥៦ សហវភអច ចុះថ្ងៃទី១០ ខែ កុម្ភះ ឆ្នាំ ២០១៦ អនុញ្ញាតផ្នែកហិរញ្ញវត្ថុវិនិយោគភាស៊ីផ្សារទេ គឺប្រើប្រាស់ថវិការ ២៣០,៥២៨,០០០លានរៀលតែប៉ណ្ណោះ ដែលប្រមូលភាស៊ីបានជាមអធ្យមក្នុងរយៈពេល១៦ឆ្នាំរហូតដល់ទៅចំនួន ១៤៤០លានឯណោះតើយ៉ាងណាដែរ?
នេះគឺជាការបាត់បង់ថវិកាចំណូលរដ្ឋយ៉ាងច្រើនបំផុត ដូច្នេះក្រុមអាជីវកសុំអំពាវនាវដល់សម្ដេចតេជោនាយករដ្ឋន្ត្រី ហ៊ុន សែន មេត្តាជួយដល់ប្រជាពលរដ្ឋទាំងអស់ផង ៕