នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី សសុខា បានអញ្ជើញចូលរួម កម្មវិធីរត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត លើកទី២៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ។
ព្រឹត្តិការណ៍នេះ ទទួលបានអ្នកចូលរួមចំនួន ១៣,៨៧៧ នាក់ ក្នុងនោះ អត្តពលិកខ្មែរ ចំនួន ១០,៥៣២នាក់ និងអត្តពលិកអន្តរជាតិចំនួន ៣,៣៤៥នាក់ មកពី ៨៧ប្រទេស។ ជាមួយគ្នានេះផងដែរ ព្រឹត្តិការណ៍កីឡារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអង្គរ ក៏បានរួមចំណែកជួយលើកកម្ពស់ស្មារតីកីឡាដើម្បីសុខភាពល្អ និងទាក់ទាញភ្ញៀវទេសចរណ៍ គឺកីឡារស់ក្នុងសន្តិភាព។
ព្រឹត្តការណ៍ កម្មវិធីរត់ពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរវត្តលើកទី ២៩ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីគាំទ្រទៅដល់សកម្មភាពមនុស្សធម៌ជួយដល់កុមារកម្ពុជា ប្រជាជនមានការលំបាក និងជនពិការភាពជាពិសេសជនរងគ្រោះដោយសារគ្រាប់មីន៕