ព័ត៌មាន​ថ្មី
សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី «​ប្រកាស​បញ្ចប់​ការវាស់វែង​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ និង​ពិធី​ចែក​បណ្ណ​កម្មសិទ្ធិ​ដីធ្លី ក្នុង​ខេត្ត​កំពង់ចាម​» => ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បង្ហាញ​ក្ដី​រីករាយ​នៅពេល​ធនធានមនុស្ស​ខេត្ត​ព្រៃវែង ៦០០​អង្គ​/​នាក់​ទៀត បាន​បញ្ចប់​វគ្គ​ជំនាញ​រដ្ឋបាល​កុំព្យូទ័រ និង​កាត់ត​វីដេអូ​ => ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា សម្តែង​ក្តីបារម្ភ បើទោះបី​គ្រោះថ្នាក់​ចរាចរណ៍ រយៈពេល ១១​ខែ ដើមឆ្នាំ​២០២៤ នេះ មានការ​ថយចុះ​ក្តី​ => សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ របស់​គណៈ​ចលនា​មហាជន​គណបក្ស​ប្រជាជន​កម្ពុជា​ => IMF ប្ដេជ្ញា​បន្ត​ចូលរួម​រក្សា​ភាពរឹងមាំ​ផ្នែក​ហិរញ្ញវត្ថុ និង​ការអភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា​ => អាយ​ស៊ី​ស៊ី​-​អង្គរ​/​សំបូរ​ព្រៃ​គុក ប្ដេជ្ញា​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​បន្ថែមទៀត​ => ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) មានបំណង​ស្វែងរក​កាលានុវត្តភាព​ក្នុង​ការពង្រីក​ការវិនិយោគ​របស់​ខ្លួន​នៅ​កម្ពុជា​ => ការរៀបចំ​ឱ្យ​មាន​ការចុះបញ្ជី​ថ្នាល​ឌី​ជី​ល​សម្រាប់​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នេះ មាន​គោលបំណង​សំខាន់ គឺ​ដើម្បី​ជួយ និង មិនមែន​ដាក់បន្ទុក​បន្ថែម​ដល់​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដោយ​ផ្អែក​លើ​គោលការណ៍​ស្ម័គ្រចិត្ត និង មិន​មាន​ការបង្ខិតបង្ខំ នោះឡើយ​ => ឯកឧត្តម ស សុខា ៖ ៤៦​ឆ្នាំ​មកនេះ ស​.​ស​.​យ​.​ក​. មាន​ភាពចាស់ទុំ​ក្នុង​ការងារ​រួមចំណែក​បម្រើ​សង្គមជាតិ​ => សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ជាមួយ ឯកឧត្តម Numan Kurtulmuş ប្រធានរដ្ឋសភា តួ​ក​គី​យេ​
0

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ចាត់ទុក​ខួប​អនុស្សាវរីយ៍​លើក​ទី​៨០ ថ្ងៃកំណើត​នគរបាលជាតិ ជាការ​រំលឹក​គំរូ​វីរភាព​វីរ​យុទ្ធជន យុទ្ធ​នារី​រៀមច្បង​!

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ចាត់ទុក​ខួប​អនុស្សាវរីយ៍​លើក​ទី​៨០ ថ្ងៃកំណើត​នគរបាលជាតិ ជាការ​រំលឹក​គំរូ​វីរភាព​វីរ​យុទ្ធជន យុទ្ធ​នារី​រៀមច្បង​!

​ថ្លែង​ក្នុង​កិច្ចប្រជុំ​ស្ដីពី​វឌ្ឍនភាព​ការងារ​របស់​គណៈកម្មកា​រ​រៀបចំ​កម្មវិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៨០ ថ្ងៃ​បង្កើត​នគរបាល​ជាតិ​កម្ពុជា ប្រព្រឹត្តទៅ​នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ នា​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២៤ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​មានប្រសាសន៍ថា ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៨០ ថ្ងៃ​បង្កើត​នគរបាល​ជាតិ​កម្ពុជា គឺជា​ព្រឹត្តិការណ៍​ដ៏​មាន​អត្ថន័យ​យ៉ាង​ធំធេង និង​ជា​ការ​រំលឹក​នូវ​គំរូ​វីរភាព​ដ៏​ឧត្តុង្គឧត្តម​របស់​វីរ​យុទ្ធជន វីរ​យុទ្ធ​នារី​ជា​រៀមច្បង នៃ​នគរបាលជាតិ​គ្រប់​សម័យកាល​។

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត បានចាត់ទុក​វីរភាព​របស់​ចាស់ទុំ និង​រៀមច្បង​នគរបាលជាតិ​ទាំងអស់​ថា ជា​មរតក​នៃ​គំរូ​វីរភាព និង​ស្នាដៃ បទពិសោធ​យ៉ាង​សម្បូរ​បែប​សម្រាប់​កងកម្លាំង​នគរបាល​ជាតិ​របស់​យើង នាពេល​បច្ចុប្បន្ន ប្រើប្រាស់​ជា​វិធានការ​ដ៏​ស័ក្ដិសិទ្ធិ​ដើម្បី​បំពេញ​ប្រតិបត្តិការ ប្រកបដោយ​ជោគជ័យ​ក្នុង​ភារកិច្ច​ថែរក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម រួមចំណែក​ធ្វើឱ្យ​សម្រេច​ជោគជ័យ​នូវ​បេសកកម្ម​នៃ​ការអនុវត្ត​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា​។​

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​មានប្រសាសន៍ថា ការរៀបចំ​រម្លឹក​ខួប​អនុស្សាវរីយ៍ ថ្ងៃកំណើត​នគរបាលជាតិ​កម្ពុជា នាពេល​ខាងមុខ​នេះ ក៏​បាន​បង្ហាញ​ឱ្យឃើញ​ពី​ការប្តេជ្ញា​ថែរក្សា​នូវ​មរតក​រៀមច្បង​កងកម្លាំង​នគរបាល​ជាតិ បង្ហាញ​ពី​ការឯកភាព​ជា​ធ្លុង​មួយ​ក្នុង​ការបំពេញ​ភារកិច្ច​សំខាន់ៗ និង​បង្ហាញ​ពី​សមិទ្ធផល​នានា ដែល​ផ្តើម​ចេញពី​ការតស៊ូ លះបង់ ពុះពារ​ការលំបាក​គ្រប់បែប​យ៉ាង​របស់​កង​កម្លាំង​នគរបាល​ជាតិ ដើម្បី​បុព្វហេតុ សន្តិសុខ​ជាតិ​មាតុភូមិ និង​ការរស់នៅ​ប្រកបដោយ​ភាពសុខដុមរមនា​របស់​ពលរដ្ឋ​ទូទាំង​ប្រទេស ដើម្បី​ទាក់ទាញ​ការគាំទ្រ និង​ការចូលរួម​ពី​ប្រជាពលរដ្ឋ និង​ពី​គ្រប់​អ្នកពាក់ព័ន្ធ ទាំង​ផ្ទៃក្នុង​ជាតិ និង​លើ​ឆាក​អន្តរជាតិ ឱ្យ​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត​។​

​សូមបញ្ជាក់​ថា ក្រសួងមហាផ្ទៃ គ្រោង​នឹង​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍ លើក​ទី​៨០ ថ្ងៃកំណើត​នគរបាលជាតិ​កម្ពុជា នៅ​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០២៥ ខាងមុខនេះ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ម​ហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ប្រសិនបើ​គ្មាន​ការប្រែប្រួល​ទេនោះ ពិធី​នេះ​នឹង​រៀបចំ​ឡើង​នៅ​បណ្ឌិត្យសភា​នគរបាល​កម្ពុជា ស្ថិតនៅ​ឃុំ​ដី​ឥដ្ឋ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84