បន្ទាយមានជ័យ ៖ នៅថ្ងៃទី ០៧ ខែមីនា ឆ្នាំ២០១៦ នេះឯកឧត្តមទេសរដ្ឋមន្ត្រី សេរី កុសល អនុប្រធានទី២អាជ្ញាធម៌មីនកម្ពុជា បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខយ៉ាងយកចិត្តទុកដាក់ និង ពាំនាំយកអំណោយគ្រឿងឧបភោគបរិភោគ រួមទាំងថវិការជូនដល់បងប្អូនជនពិការដោយសារគ្រោប់មីន និងគ្រោប់មិនទាន់ផ្ទុះថ្មីៗក្នុងឆ្នាំ២០១៦ និងបងប្អូនជនពិការចាស់ៗដែលមានជីវភាពក្រីក្ររស់នៅក្នុង សង្កាត់ និម្មិត ក្រុង ប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ។
នៅក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លី សារី ដែលលោកបានឈ្លាតឪកាសយ៉ាងមានតំលៃរបស់លោកអញ្ជើញចូលរួមក្នុងពិធីមួយនេះ រួមជាមួយនិង ឯកឧត្តម ប្រាក់ សុខយូ អគញគលេខាធិការរងអាជ្ញាធម៌មីនកម្ពុជា និង ប្រតិភូអមដំណើរ។
គួរបញ្ជាក់ផងថា ពិធីសំណេះសំណាលនេះ ឯកឧត្តម បន្តនាំយកអំណោយសួរសុខទុក្ខបងប្អូនជនពិការដោយសារគ្រោប់មីន និងគ្រោប់មិនទាន់ផ្ទុះក្នុងស្រុកមង្គលបូរី និងបន្តចុះទៅខេត្តបាតដំបងផងដែរ ៕