ខេត្តបន្ទាយមានជ័យ ៖ នៅល្ងាចថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ប្រជាពលរដ្ឌចំនួន២៣០ គ្រួសារ រស់នៅចំណុចបឹងជង្រុក ឃុំទូលពង្រ ស្រុកម៉ាឡៃអំពាវនាវសុំអន្ដរាគមន៍ពីសម្ដេចនាយករដ្ឌមន្ត្រី ហ៊ុន សែន ដើម្បីជំរុញឲ្យមន្ត្រីថ្នាក់ក្រោមជាតិ ពន្លឿនការដោះស្រាយរឿងដីធ្លីរបស់ពួកគាត់ ដែលអូសបន្លាយជិត១០ឆ្នាំហើយ ជាមួយអ្នកមានអំណាចនឹងឈ្មួញទីញដីជនពិការ ។
បងប្អូនជនពិការបានអះអាងថា ពួកគាត់កំពុងប្រឈមនឹងបញ្ហាជីវភាព បណ្ដាលមកពីបាត់បង់ដីធ្លីបង្កបង្កើនផល។
ជនពិការ និង យោធិនរំសាយចំនួន២៣០គ្រួសារ ប្រមូលផ្ដុំគ្នាកន្លែងដីទំនាស់របស់ខ្លួន ដើម្បីបង្ហាញពីទុក្ខកង្វល់ប្រាប់អ្នកសារព័ត៌មាន អំណាចប្រជាជន ដឹងថា ដីចម្ការ ដីស្រែជាង១៩២៩ហិកតា ដែលពលរដ្ឌចោទថា ឈ្មួញរំលោភយកនោះ កំពុងលក់ឲ្យទៅប្រជាកសិកផ្សេងទៀត មួយផ្នែកទៀត ត្រូវឈ្មួញជួលទៅឲ្យកសិកផ្សេងទៀត ។ បងប្អូនជនពិការពួកគាត់ត្រូវបាត់បង់ដីស្រែដីចំការអស់ ។
ក្រុមគ្រួសារជនពិការបានឲ្យដឹងថា ពួកគាត់សម្ដេចបានប្រកាសប្រគល់ដីចំនួន១៩២៩ហិកតា កាលពីឆ្នាំ១៩៩៦មកម្លេះ នឹងអាស្រ័យផលជាបន្តបន្ទាប់ លើទំនាស់បានតែបន្តិចបន្ទួច ហូបមិនគ្រុបគ្រាន់ ។ ហើយលោកអភិបាលខេត្តបានសន្យាថា នឹងដោះស្រាយជូនពួកគាត់ តែមិនឃើញដោះឲ្យពួកគាត់សោះ បច្ចុប្បន្នក្រុមជនពិការនឹងយោធិនកាត់រំសាយកំពុងអត់មានដីបង្កបង្កើនផល តើឲ្យពួកគាត់ទៅរកស៊ីអី មានតែឲ្យពួកគាត់ទៅដើសុំទានគេ ។
ជាចុងក្រោយក្រុមជនពិការចំនួន២៣០គ្រួសារ សុំអំពាវនាវដល់សម្ដេចតេជោនាយករដ្ឌមន្ត្រី ហ៊ុន សែន ជួយដោះស្រាយជម្លោះដីធ្លីនេះជូនពួកគាត់ផង ៕