ខេត្តបន្ទាយមានជ័យ ៖ កាលពីល្ងាចថ្ងៃទី២៥ ខែគុម្ភៈ ឆ្នាំ២០១៦នេះ មេខ្លោងចោប្លន់អាជីវករលក់មាសដូរលុយនៅក្នុងផ្សារា ត្រូវសមត្ថកិច្ចចាប់បានអស់ហើយ នៅថ្ងៃទី២៥នេះ នៅចំណុចប៉ុស្តិត្រួតពិនិត នៅក្នុងភូមិសាស្ត្រស្រុកអូជ្រៅ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចនគបាល បានឲ្យសាព័ត៍មាន អំណាច ប្រជាជន ដឹងថា ជនសង្ស័យ ឈ្មោៈ លឹម ទ្រី ហៅ ទី បានជិៈរថយន្តក្រុង ចេញពីក្រុងប៉ោយប៉ែត ឆ្ពោះទៅភ្នុំពេញ លុៈមកដល់ចំណុចប៉ុស្តិត្រួតពិនិតរបស់ កម្លាំងនគបាលស្រុកអូជ្រៅជនសង្ស័យចុះពីរថយន្តគេចខ្លួនរតចូលទៅក្នុងភូមិ ប្រជាពលរដ្ឌស្ថិតនៅក្បែនោះហើយចូលពួនក្នុងកម្ពោតព្រៃនៅជិតនោះ ដោយមានបទបញ្ជាពីឧត្ដម សេនិយ៍ ទោ អាត់ ខែម នៃស្នងការនគបាលខេត្ត ឲ្យឡោមពទ្ធ័រុករកយ៉ាងយូ ទើបចាប់ខ្លួនបាន នៅវេលាម៉ោង៤..១៥នាទីតែម្ដង ។
សូមបញ្ចាក់ថា ជនសង្ស័យដែលចាប់បានមានឈ្មោះ លឹម ទ្រី ហៅ ទី អាយុ៣៨ឆ្នាំឈ្មោះ យ៉េត ចាន់ ធូ ជាមេខ្លោងចោប្លនគ្រឿងអលង្កា ពីស្ត្រីរងគ្រោះឈ្មោ សយ សុ ផានណា អាយុ៤៥ឆ្នាំ ជាមួយកូនស្រីអាយុ១១ឆ្នាំ នៅចម្ងាយ៥០ម៉ែតពីផ្ទះ ស្ថិតនៅក្នុងភូមិក្បាលស្ពាន ១ សង្កាត់ក្រុងប៉ោយប៉ែត កាលពីថ្ងៃទី២៤ ខែគុម្ភះ ឆ្នាំ២០១៦នេះ ។ ដោយសាតែមានការស៊ើប អង្កេតយ៉ាងយកចិត្តទុកដាក់ពីកម្លាំងសមត្ថកិច្ចនគបាលក្រុងប៉ោយប៉ែតឈានដល់មានការឃាត់ខ្លួនបានពីនាក់នឹងស្ត្រីជនសង្ស័យម្នាក់ ព្រមទាំងប្រមូលបានមកវិញ នៅសំភារះដែល ប្លន់បានយកមកប្រគល់ឲ្យម្ចាសដើមវិញ ក្នុងនោះដកហូតបានអាវុធខ្លី២ដើម នឹងរថយន្តឆ្លាម១ គ្រឿង។
ដោយឡែក ឈ្មោះ លឹម ទ្រី ហៅ ទី ជាមុខសញ្ញាសំខាន់ ក្នុងអំពើប្លន ហើយបានគេច ខ្លួនបាត់១យប ដល់រសៀលថ្ងៃ២៥នេះ ទើបសមត្ថកិច្ចនគបានចាបបាន តាមប្រភពព័ត៌មានដ៏ដែលបានឲ្យដឹងថាបក្សពួកម្នាក់ទៀត ដែលធ្វើដំណើតាមរថយន្តរិទ្ធិមុនី បំណងមករំដោះ នឹងទទូលយកឈ្មោះ លឹម ទ្រី ហៅ ទី ពីក្រុងប៉ោយប៉ែត ក៏ត្រូវបានសមត្ថកិច្ចនគបាលខេត្តបាតដំបង ក៏ចាប់ខ្លួនបានដែរនៅថ្ងៃនេះ ៕