ខេត្តបន្ទាយមានជ័យ ៖ យប់ថ្ងៃទី២១ ខែគុម្ភៈ ឆ្នាំ២០១៦នេះវេលាម៉ោង០០.៤៥នាទីកម្លាំងអាវុធហត្ថ ក្រុងសិរីសោភ័ណចំនួន៥នាក់ ដឹកនាំកម្លាំលោក អនុសេនិយ៍ឯក ភឿក ព្រហ្ម មេបញ្ជាការស្ដីទីមូលដ្ថានបានចុះល្បាត់ រក្សាសន្តិសុខ ជួនប្រជាពលរដ្ឌ ក្នុងភូមិសាស្ត្រ ក្រុងសិរីសោភ័ណ បានប្រទះឃើញមុខសញ្ញាកំពង់ចែកចាយគ្រឿងញៀន ២ នាក់នៅក្នុងចំណុចបរិវេនស្ថានីយ៍រថភ្លើង ស្ថិតនៅក្នុងភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ហើយធ្វើការឃាត់ខ្លួនឆែកឆេភ្លាមៗ រកឃើញគ្រឿងញៀនប្រភេទយ៉ាម៉ាចំនួន១៩គ្រាប់ គ្រឿងញៀន ប្រភេទមេតំហ្វេតាមីន ទឹកកក ១ កញ្ចប់តូច ចំពាមកៅស៊ូ ១ និងទូរស័ព្ទដៃ២ គ្រឿង រួចបញ្ជួនមកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីសាកសួរ ។
លោក វរះនេនិយ៍ឯក ស ប៊ុន សឿង មេបញ្ជាការរងកងរាជអាវុធខេត្ត ទទូលផែនបទល្មើសគ្រឿងញៀន នឹងជួញដូរមនុស្ស នឹងការពារអនិតិជនបានឲ្យសារពត៍មាន អំណាចប្រជាជន ដឹងថា ជនសង្ស័យទាំងពីនាក់ ដែលបានឃាត់ខ្លួន ១ឈ្មោៈ
មឿន សំណាងភេទប្រុសអាយុ៣២ឆ្នាំ ២ ឈ្មោៈឈី ចន្ថា ភេទប្រុសអាយុ២៨ឆ្នាំ រសនៅក្នុង ភូមិ៤ទាំងពីនាក់ សង្កាត់ព្រៈពន្លា ក្រុងសិរីសោភ័ណ ក្រោយពីបានសាកសួររួចមក ជនសង្ស័យទាំងពីនាក់ បានឆ្លើយសារភាពថាពួកគេពិតជាបានចែកចាយគ្រឿងញៀនពិតប្រាកដមែន។
លោក ស ប៊ុន សឿង បានបន្តទៀតថា ជនសង្ស័យទាំងពីរនាក់ នឹងវត្ថុតាងត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកសាងសំណុំរឿងបញ្ជួនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ៕