ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងនិងជំទាវអញ្ចើញ បាននាំយកអំណោយមនុស្សធម៌ របស់សាខាខេត្តផ្តល់ជូនប្រជាពលរដ្ឋ ចាស់ឥតទីពឹង អ្នកផ្ទុកមេរោគអេដស៍ កុមារកំព្រា ជនមានពិការភាព ស្ត្រីមេម៉ាយមាន កូនច្រើន និងជនទីទ័លក្រ!!!
…………………………….
ខេត្តបាត់ដំបង៖នៅរសៀល ថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០២២ នេះដើម្បីជួយសម្រាលការលំបាកផ្នែកជីវភាពរបស់ ប្រជាពលរដ្ឋងាយរងគ្រោះបំផុតជាពិសេសអ្នកដែលរស់នៅតំបន់ដាច់ស្រយាលផងនោះ ឯកឧត្តម សុខលូអភិបាលខេត្តបាត់ដំបងនិងជំទាវព្រមទាំងសហការី ដោយមានការអញ្ចើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈកិត្តិយសសាខា គណៈកម្មាធិការសាខា អនុសាខា និងសប្បុរសជន បាននាំយកអំណោយមនុស្សធម៌ របស់សាខាខេត្តផ្តល់ជូនប្រជាពលរដ្ឋ ចាស់ឥតទីពឹង អ្នកផ្ទុកមេរោគអេដស៍ កុមារកំព្រា ជនមានពិការភាព ស្ត្រីមេម៉ាយមាន កូនច្រើន និងជនទីទ័លក្រ សរុបចំនួន ២០០គ្រួសារ មកពីភូមិចំនួន២០លើ ឃុំចំនួន២គឺឃុំបឹងប្រាំ ចំនួន ៥៤គ្រួសារ និងឃុំឃ្លាំងមាសចំនួន១៤៦គ្រួសារ នៃ ស្រុកបវេល ខេត្តបាត់ដំបង ។ពិធីនេះប្រារព្វធ្វើនៅបរិវេណសាលាស្រុកបវេល
បងប្អូនប្រជាពលរដ្ឋទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង សម្តេចតេជោ ហ៊ុន សែន ដែលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងសូមជូនពរសម្តេចទាំងទ្វេរ សូម មានសុខភាពល្អ ជន្មាយុយឺនយូរ ដើម្បីផ្តល់ភាពកក់ក្តៅ និងដឹកនាំប្រទេសជាតិឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍជានិច្ចនិរន្តរ៍