ក្រុងព្រះសីហនុ-(ដំណឹងបឋម) សមត្ថកិច្ចប្រាប់ថា នៅយប់រំលងអាធ្រាត្រ ម៉ោងជាង១២ឆ្លងចូលថ្ងៃទី២៣ខែធ្នូឆ្នាំ២០១៩ នៅផ្លូវលេខ២១៦ផ្ទះលេខ៧៦ក្នុងក្រុមទី៨ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ មានករណីជនជាតិចិន0២នាក់ចូលទៅគាស់ទូរដែកបម្រុងយកប្រាក់ ហើយក្នុងពេលជនសង្សយ័កំពុងធ្វើសកម្មភាព ម្ចាស់ផ្ទះដែលជាមន្ត្រីនគរបាលព្រំដែនទឹក ចូលទៅទាន់ ក្រុមជនសង្ស័យបានប្រើដែកគាស់0២ដើមវ៉ៃទៅលើម្ចាស់ផ្ទះ ប៉ុន្តែភ្លាមនោះម្ចាស់ផ្ទះជាមន្ត្រីនគរបាលព្រំដែនទឹកដែលមានអាវុធក្នុងដៃបានផ្ទុះអាវុធជាច្រើនគ្រាប់បាញ់ទៅលើក្រុមជនសង្សយ័ក្រោមហេតុផលថាការពារខ្លួន បណ្តាលអោយជនសង្ស័យម្នាក់ស្លាប់នៅកន្លែងកើតហេតុ និងម្នាក់ទៀតរបួសធ្ងន់ បច្ចុប្បន្នកំពុងសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត (ពេទ្យចំការចេក ) ។ សមត្ថកិច្ចបញ្ជាក់ថា ម្ចាស់ផ្ទះឈ្មោះ លី ទី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរនគរបាលព្រំដែនជើងទឹក ។ ទោះជាយ៉ាងនេះក្តីភ្លាមៗ សមត្ថកិច្ចនៅមិនទាន់ស្គាល់សាវតាជនជាតិចិនទាំង២នាក់នៅឡើយ និងថាការស្រាវជ្រាវកំពុងធ្វើបន្តតាមនិតិវិធី៕