លោកឧត្ដម សេនីយ៍ឯក ស ថេត អគ្គស្នងការរង និង ជាស្នងការ នគរបាលរាជធានី ភ្នំពេញ បានសម្រេចផ្អាក ការងារលោកវរៈ សេនីយ៍ទោ ចាន់ ពៅ ចេញពី អធិការរង នគរបាលខណ្ឌ ឬស្សីកែវ បន្ទាប់ពីលោករៈ សេនីយទោ ចាន់ ពៅ ទូរស័ព្ទ គំរាមមន្ត្រីន គរបាលក្រោម ឱវាទរបស់ខ្លួន ។ លោកវរៈសេនីយ៍ទោ ចាន់ ពៅ ត្រូវមកបង្ហាញខ្លួននៅ ការិយាល័យបុគ្គលិក នៃស្នងការដ្ឋាន នគរបាលរាជធានី រៀងរាល់ថ្ងៃធ្វើការ ។ បើមិនកែប្រែកំហុស ឆ្គងរបស់ខ្លួន ស្នងការនឹងចាត់ វិធានការច្បាប់តែម្ដង ។