ខេត្តព្រៈសីហនុ ស្រុកកំពង់សីលា (ដំណឹងបន្ថែម) គិតត្រឹមម៉ោង ជាង១២ថ្ងៃត្រង់ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩
ស្ថានភាព កម្ពស់ទឹក នៅចំណុច ស្ពានស្ទឹងសំរោង ចន្លោះគីឡូម៉ែត្រលេខ 115-116 ក្នុងភូមិសាស្ត្រ ភូមិស្ទឹងសំរោង
ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ កំពុងបន្តហក់ឡើង ដល់កម្ពស់ ៥.៦៥ម៉ែ ត្រពីបាតស្ទឹង ក្នុងនោះទឹកបានហូរកាត់លើផ្លូវ ជាតិជាបណ្តើរៗ ហើយ ស្របពេលដែល ធាតុអាកាស ធាតុមេឃកំពុង ភ្លៀងធ្លាក់តិច ច្រើនជាបន្ត ស្ថានភាពនេះ អជ្ញាធរបាន ធ្វើការសន្និដ្ឋានថា ប្រសិនបើ ភ្លៀងនៅតែ ធ្លាក់បន្តនារ សៀលថ្ងៃនេះ កម្ពស់ទឹកអាច នឹងឡើងដល់ កំរិតកម្ពស់ ប្រកាសអាសន្ន ៥.៨០ម៉ែត្រ ទោះជាយ៉ាងនេះក្តី គិតត្រឹមវេលា ថ្ងៃត្រង់ថ្ងៃដដែល ចរាចរណ៍តាមផ្លូវ ជាតិលេខ៤ ត្រង់ចំណុចស្ពានស្ទឹងសំរោង នៅបើកដំណើរ ការទៅមកធម្មត បច្ចុប្បន្នកម្លាំង គណបញ្ជាការ ឯកភាពរដ្ឋបាល ស្រុកកំពង់សីលា ដឹកនាំដោយលោក សៅ បុរីវឌ្ឍនៈ អភិបាល ស្រុកកំពង់សីលា កំពុង ដាក់កម្លាំងប្រចាំការ សម្រួលការងារផ្សេងៗ៕