ភ្នំពេញៈ នៅវេលាម៉ោង៧ និង ៣០នាទី យប់ថ្ងៃអង្គារ ទី៣ ខែកញ្ញា ឆ្នាំ២០១៩
នៅចំណុច ផ្ទះសំណាក់ យីហោ “ពោធិ៍មាសថ្មី” ផ្ទះលេខ៧៦B ផ្លូវលំ ក្រុមទី២ ភូមិ១ សង្កាត់ស្ទឹង មានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កម្លាំងនគរបាល ការិយាល័យ ប្រយុទ្ធប្រឆាំង បទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ សហការជាមួយកម្លាំង ប៉ុស្តិ៍រដ្ឋបាល ស្ទឹងមានជ័យទី១ បានឃាត់ខ្លួនជន ប្រុសស្រី៥នាក់ បន្ទាប់ពីឆ្មក់ ចូលឆែកឆេរ បន្ទប់ផ្ទះសំណាក់ យីហោ “ពោធិ៍មាសថ្មី” ជាទីតាំង ដែលតែងតែ មានក្រុមក្មេង ស្ទាវប្រុសស្រី មកស្នាក់នៅ ពពាក់ពពូនគ្នា ចែកចាយ និងប្រើប្រាស់គ្រឿងញៀនដុះស្លែមួយផងដែរ
សមត្ថកិច្ច បានអោយដឹងថា ទីតាំងខាងលើ មានអ្នកទទួល ខុសត្រូវឈ្មោះ ទេព ឈុន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរម្ចាស់ផ្ទះសំណាក់កើត ហេតុខាងលើ គឺត្រួតពិនិត្យនឹងឆែកឆេរចំនួន៤បន្ទប់ ឃាត់ខ្លួនមនុស្ស ចំនួន៥នាក់ រកឃើញម្ស៉ៅ ក្រាមពណ៌សថ្លាចំនួន២កញ្ចប់តូច នឹងឧបករណ៍ សម្រាប់សេព គ្រឿងញៀន មួយចំនួន ជនសង្ស័យ ទាំង៤នាក់
ទី១ ឈ្មោះ ជា ច័ន្ទថា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ កម្មករសំណង់
ទី២ ឈ្មោះ មាស ស៊ីនិត ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ សន្តិសុខឯកជន
ទី៣.ឈ្មោះ ស៊ុន ចាននាត ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិន ពិតប្រាកដ
ទី៤.ឈ្មោះ ចាន់ ដារា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរគ្មាន
ទី៥.ឈ្មោះ ស៊ុ មករា ភេទស្រី អាយុ១៩ឆ្នាំ មុខរបរគ្មាន
ជនសង្ស័យ ទាំង៦នាក់ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូន ទៅការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការ បន្តតាមនិតិវិធីច្បាប់ ៕