អង្គភាពសារព័ត៍មាន អំណាច ប្រជាជនចេញផ្សាយថ្ងៃនេៈ …………
នៅព្រឹក ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ ២០១៩ នៅទីស្នាក់ការ ត្រួតពិនិត្យច្រកទ្វារ ព្រំដែនអន្តរជាតិ ព្រែកចាក
ខេត្តកំពត ឯកឧត្ដ មជាវ តាយ អភិបាលនៃគណៈ អភិបាលខេត្ត បានអញ្ជើញ ប្រកាសផ្លាស់ប្ដូរ និងប្រគល់ភារកិច្ច ប្រធានទីស្នាក់ការត្រួតពិនិត្យ ច្រកទ្វារព្រំដែន អន្តរជាតិ ព្រែកចាកខេត្តកំពត ពិធីនេះ មានការចូល រួមពីថ្នាក់ដឹកនាំ ខេត្តមន្ទីរ អង្គភាពជុំវិញ ខេត្តព្រមទាំង អាជ្ញាធរក្រុងស្រុក ប្រជាពលរដ្ឋ នៃខេត្តកំពត និងមន្ត្រីអាជ្ញាធរពាក់ព័ន្ធ នៃភាគីមិត្ត វៀតណាម ជាប់ព្រំដែន និងពាណិជ្ជករអាជីវ ករផងដែរ
យោងតាម ប្រកាសរបស់ ក្រសួងមហាផ្ទៃ ស្ដីពីការផ្លាស់ប្ដូរ និងប្រគល់ភារកិច្ច ជូនមន្ត្រីរាជការ បានសម្រេចផ្លាស់ ប្ដូរប្រគល់ភារកិច្ចជូនលោក ង៉ែត សាវឿន នាយករងរដ្ឋបាល សាលាខេត្តកំពត អោយមកកាន់ តំណែងជា ប្រធានទី ស្នាក់ការត្រួត ពិនិត្យច្រកទ្វារព្រំដែន អន្តរជាតិ ព្រែកចាក ខេត្តកំពត ជំនួសលោកឡេង វិបុល ដែលត្រូវប្ដូរចេញ ពីប្រធានទី ស្នាក់ការត្រួត ពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិ ព្រែកចាកអោយ ទៅបម្រើការងារ នៅអង្គភាព ដើមវិញ
ឯកឧត្ដ មជាវ តាយ អភិបាលនៃ គណៈអភិបាលខេត្ត បានមានប្រសាសន៍ គូសបញ្ជាក់ថា៖ ការផ្លាស់ប្ដូរតួ នាទីភារកិច្ច ជូនមន្រ្តីរាជការនា ពេលនេះគឺជា ការងារធម្មតា របស់មន្រ្តីរាជការ សាធារណៈ ដែលធ្វើឡើង ដើម្បីផ្លាស់ប្ដូរបទ ពិសោធន៍នៃ មុខតំណែងផ្សេងទៀត របស់ស្ថាប័ន រដ្ឋតាមតម្រូវការ ចាំបាច់ស្រប តាមលិខិតបទ ដ្ឋានគតិយុត្តិជាធរ មានដើម្បីលើក កម្ពស់សមត្ថភាពការងារដឹកនាំ គ្រប់គ្រង សំដៅធ្វើ អោយប្រព័ន្ធ ការងារកាន់ តែមានប្រសិទ្ធ ភាបប្រសើរឡើង ថែមទៀត ស្របតាមគោលនយោបាយ របស់រាជ រដ្ឋាភិបាល
ឯកឧត្ដ មជាវ តាយ អភិបាលខេត្ត ក៏បានថ្លែង ការកោត សរសើរចំពោះ ប្រធានទី ស្នាក់ការ ដែលត្រូវបាន ផ្លាស់ស់ប្ដូរ ចេញតែងបានយកចិត្ត ទុកដាក់បំពេញ ការងារដឹកនាំ ច្រកទ្វារ ត្រួតពិនិត្យ ព្រំដែនអន្តរជាតិ ព្រែកចាកកន្លង ទៅនេះទទួលបាន លទ្ធផលល្អប្រសើរ និងបានផ្ដាំផ្ញើអោយ ប្រធានទី ស្នាក់ត្រួតពិត្យ ច្រកទ្វារព្រំ ដែនដែលទើប ប្រគល់និង ទទួលភារកិច្ច ថ្មីនេះអោយ ខិតខំយកចិត្តទុក ដាក់ប្រឹងប្រែង អនុវត្តតួនាទី ភារកិច្ចថ្មី របស់ខ្លួន ក្នុងការងារ ដឹកនាំគ្រប់គ្រង និងអភិវឌ្ឍតំបន់ ច្រកទ្វារ ព្រំដែនអន្តរជាតិព្រែកចាក នេះអោយមាន ការរីកចម្រើន ថែមទៀត
ឯកឧត្ដ មជាវ តាយ អភិបាលខេត្ត ក៏បានបន្តផ្ដល់ នូវអនុសាសន៍ផ្ដាំ ផ្ញើដល់មន្ទីរ អង្គភាពជុំវិញ ខេត្ត អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់នៅក្នុង ស្រុកកំពង់ត្រាច មន្ត្រីរាជការ និងកងកម្លាំង គ្រប់លំដាប់ថ្នាក់ ដែលប្រចាំការ នៅច្រកទ្វារ អន្តរជាតិ ព្រែកចាក នេះនូវកិច្ចការ សំខាន់ៗ មួយចំនួនដែល ត្រូវតែប្ដេជ្ញា យកចិត្តទុក ដាក់អនុវត្ត សម្រេចអោយបាន គឺ ការអនុវត្ត អោយបាន ត្រឹមត្រូវនូវការបំពេញ តួនាទីភារ កិច្ចស្របតាមច្បាប់ លិខិតបទដ្ឋាន គតិយុត្តជាធរមាន និងធ្វើកិច្ចសហ ប្រតិបត្តិការជាមួយ ភាគីជាមិត្តរវាងកម្ពុជា វៀតណាម អោយបានល្អ ថែមទៀត ត្រូវមាន សាមគ្គីភាពល្អ ដោយចេះ សម្របសម្រួល ក្នុងការផ្ដល់ សេវាសាធារណៈប្រកបដោយ ភាពជឿជាក់ និងទុកចិត្តពី ប្រជាពលរដ្ឋ រស់នៅជាប់ ព្រំដែន និងត្រូវចូលរួម លុបបំបាត់ ប៉ុស្តិ៍ត្រួតពិនិត្យអនាធិបតេយ្យ អោយបាន ពង្រឹងកិច្ចសហ ប្រតិបត្តិការ បន្ថែមទៀត ជាមួយស្ថាប័ន ពាក់ព័ន្ធនិង កងកម្លាំងសមត្ថ កិច្ចនានាដើម្បីរក្សាការពារ បូរណភាពទឹកដី អធិបតេយ្យភាព បង្កើនការ គ្រប់គ្រងការចេញ ចូលឆ្លងកាត់ ព្រំដែនទាំង មនុដស្សនិង ទំនិញអោយបាន ម៉ឺងម៉ាត់ បន្តពង្រឹងពង្រីក ទំនាក់ទំនង កិច្ចសហប្រតិ បត្តិការល្អ ជាមួយអាជ្ញាធរ កងកម្លាំងសមត្ថ កិច្ចពាក់ព័ន្ធ ប្រទេសជិតខាងដើម្បី ប្រែក្លាយតំបន់ ព្រំដែនទៅ ជាតំបន់ ប្រកបដោយ សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។