ខេត្តព្រះសីហនុ (ដំណឹងបន្ថែម) ប្រភពពីសមត្ថ កិច្ចអោយដឹងថា ជនដែលជាប់ សង្ស័យខ្ពស់បំផុត ក្នុងអំពើសម្លាប់ ក្មេងប្រុស ស្រី២នាក់ បងប្អូន នៅឃុំបិត ត្រាងស្រុកព្រៃនប់ កាលពីម្សិលមិញ ត្រូវបាន សមត្ថកិច្ច វែកមុខឃើញ ជាបណ្តោះ អាសន្នហើយ ដែលបច្ចុប្បន្ន ជននេះកំពុងរត់គេចខ្លួន បើតាម សមត្ថកិច្ចដ ដែលថា ជនជាប់សង្ស័យ រូបនេះ ឈ្មោះ ឈឹម វិចិត្រ ភេទប្រុសអាយុ ប្រហែល៣០ឆ្នាំ និងប្រកាសរក កិច្ចសហការ ពីសមត្ថកិច្ច គ្រប់ជាន់ថ្នាក់ ឬអ្នកប្រទះ ឃើញជនជាប់ សង្ស័យរូបនេះ នៅកន្លែង ណាមួយ ដើម្បីនាំខ្លួន មកសាកសួរបន្ថែម
*សូមបញ្ជាក់ថា ល្ងាចម្សិលមិញនេះ (29.05.2019) មានអំពើឃាត កម្មកើតឡើង ត្រង់ចំណុច ភូមិគគី ឃុំបិតត្រាំង ស្រុកព្រែនប់ ខេត្តព្រះសីហនុ ដែលគេដាក់ ការសង្ស័យថា ជាករណីរំ លោភសម្លាប់ បង្កឡើងដោយ ជនល្មើស មិនទាន់ស្គាល់ អត្តសញ្ញាណ បណ្តាលអោយ ក្មេងប្រុស ស្រី២នាក់បង ប្អូនបង្កើត រងគ្រោះរហូតដល់ ស្លាប់ទាំងពីរនាក់ ក្នុងនោះ ក្មេងរងគ្រោះ
ទី១-ឈ្មោះ ផា សុខលី ភេទប្រុស អាយុ២ឆ្នាំកន្លះ (ស្លាប់) នៅកន្លែង កើតហេតុ
ទី២-ឈ្មោះ ផា ស្រីល័ក្ខ ភេទស្រី អាយុ១០ឆ្នាំ ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ៕