#វិសាខបូជា
ក្បួនដង្ហែ វិសាខបូជា ខេត្តបន្ទាយមានជ័យ នារៀលម៉ោង២ ថ្ងៃសៅរ៍ ១៥ កើត ខែពិសាខ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និងលោកជំទាវ ជ័យ ណារី បានអញ្ជើញ ចូលរួមក្បួន ដង្ហែរយ៉ាង អធិកអធម នៃការរៀប ចំប្រារព្វពិធី បុណ្យវិសាខបូជា នៅវត្តធម្មសាមគ្គីពង្រ ក្រុងសិរីសោភ័ណ ក្នុងខេត្តបន្ទាយមានជ័យ ព្រះឧត្តម សីលញាណ ធុល សុធា រាជគណ: ថ្នាក់កត្តិយស ព្រះមេគណខេត្តគណៈមហានិកាយ ព្រះវរៈមុនី វ៉ា ចិន្តា រាជគណ:ថ្នាក់ កត្តិយស ព្រះមេគណ ខេត្តគណៈធម្មយុត្តកនិកាយ លោក ហ៊ឹល រ៉ាយ៉ា អភិបាល ក្រុង សិរីសោភ័ណ លោកប្រធាន មន្ទីធម្មការ និងសាសនាខេត្ត រួមនឹងប្រជាពុទ្ធ បរិស័ទ សិស្សានុសិស្ស ទូទាំខេត្តបាន ចូលរួម ពិធីបុណ្យ វិសាខបូជា ដែលប្រារព្ធ ធ្វើនៅវត្ត ធម្មសាមគ្គីពង្រ ស្ថិតនៅភូមិ ពង្រសង្កាត់ កំពង់ស្វាយ ក្រុងសិរីសោភ័ណ ការរៀបចំ កម្មវិធីបុណ្យ វិសាខបូជា ត្រូវបានរៀប ចំដោយ វត្តធម្មសាមគ្គីពង្រ និងមជ្ឈមណ្ឌល អប់រំព្រះពុទ្ធសាសនា ចាប់ពីថ្ងៃសុក្រ ដល់ថ្ងៃអាទិត្យ ១៤កើត ខែពិសាខ ដល់១រោច ខែវិសាទ ត្រូវនឹងថ្ងៃទី១៧ ដល់១៩ ខែឧសភា មន្ត្រីសង្ឃម គ្រប់ឋានានុក្រម ថ្នាក់ដឹកនាំ មន្ទីរអង្គភាព លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុង មន្ត្រីរាជការ ប្រជាពុទ្ធ បរិស័ទ សីលវ័ន សីលវត្តីយ៉ាង ច្រើនកុះករ ក្បួនដង្ហែរ ចេញពីវត្ត ធម្មសាមគ្គីពង្រ ភូមិពង្រ ឆ្ពោះតាមផ្លូវ ជាតិលេខ៥៦ និងក្នុងបរិ វេណទីរួមខេត្ត បន្តឆ្ពោះមក កាន់ទីអារាមវិញ ដើម្បីរៀប ចំពិធីបុណ្យ វិសាខបូជា និងបំបួស កុលបុត្រ ២៥០អង្គ ណ្យវិសាខបូជា គឺជាពិធីបុណ្យ សាសនាដ៏ សំខាន់បំផុត ក្នុងចំណោមបុណ្យ សាសនា ជាច្រើនទៀត ពីព្រោះ ពិធីបុណ្យនេះ គឺបានបង្ហាញ នូវការគោរពរំឭក នឹកដល់ព្រឹត្តិ ការណ៍ធំៗ បីនៃសម័យ កាលរបស់ ព្រះសម្មាសម្ពុទ្ធ សមណគោតម គឺជាថ្ងៃដែល ព្រះអង្គទ្រង់ បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃចូល បរិនិព្វានផងដែរ ព្រឹត្តិការណ៍ ទាំងបីនេះ គឺកើតឡើង ចំថ្ងៃ ១៥កើត ខែពេញបូណ៌មី ដែលមាន ព្រះច័ន្ទពេញវង់ ក្នុងខែពិសាខ ដូចគ្នាខុសតែ ឆ្នាំតែប៉ុណ្ណោះ ការរៀប ចំកម្មវិធីបុណ្យ វិសាខបូជា ត្រូវបានរៀប ចំដោយ វត្តធម្មសាមគ្គីពង្រ និងមជ្ឈមណ្ឌល អប់រំព្រះពុទ្ធសាសនា ចាប់ពីថ្ងៃសុក្រ ដល់ថ្ងៃអាទិត្យ ១៤កើត ខែពិសាខ ដល់១រោច ខែវិសាទ ត្រូវនឹងថ្ងៃទី១៧ ដល់១៩ ខែឧសភា ថ្ងៃ១៥ កើត ខែវិសាខ គឺជាទិវាប្រវត្តិ សាស្ត្រដ៏ សំខាន់មួយ ដែលពុទ្ធសាស និកជនគ្រប់ រូបទូទាំង ពិភពលោក តែងប្រារព្ធរ លឹកជារៀងរាល់ឆ្នាំ តាមរយៈ កម្មវិធីបុណ្យ ប្រពៃណីពុទ្ធ សាសនា វិសាខបូជា វិសាខបូជា ដែលនឹង ប្រារព្ធឡើង ក្នុងឆ្នាំ២០១៩ នេះ ដើម្បីរំលឹកដល់ ថ្ងៃខួបកំណើត (ខួបទី២៦៤២) ខួបថ្ងៃត្រាស់ដឹង (ខួបទី២៦០៧) និងខួបថ្ងៃចូល បរិនិព្វាន (២៥៦២) របស់ព្រះ សមណគោត្តម ដែលជា ព្រះអរហន្ត សម្មាសម្ពុទ្ធ បរមគ្រូនៃយើង អភិលក្ខិត សម័យទាំងបីនេះ កើតឡើងនៅចំ ថ្ងៃ១៥កើត ខែវិសាខ តែមួយខុស គ្នាតែឆ្នាំប៉ុណ្ណោះ ថ្ងៃនេះដែរក៏ ជាថ្ងៃអង្គការ សហប្រជាជាតិ បានកំណត់ យកវិសាខបូជា ជាទិវាអន្តរជាតិ ចាប់តាំងពីថ្ងៃ១៥ ធ្នូ ១៩៩៩ មកម្ល៉េះ ដែលជាការ ទទួលស្គាល់ ជាសាកលអំពី ការរួមចំណែក របស់ព្រះពុទ្ធ សាសនាក្នុង ពិភពលោក ជាងពីរពាន់ ប្រាំរយឆ្នាំមកនេះ ហើយនិង កំពុងបន្តនូវ ឥទ្ធិពលរបស់ ខ្លួនក្នុងការលើក ស្ទួយចិត្តវិញ្ញាណ របស់មនុស្ស ជាតិតទៅទៀត៕