នៅថ្ងៃសុក្រ ១០រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩
នេះ សម្តេចអគ្គ មហាសេនាប តីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញ ជាអធិបតីភាព បើកការដ្ឋាន សាងសង់មន្ទីរពេទ្យ «មិត្តភាព កម្ពុជា ចិន ត្បូងឃ្មុំ» មានតម្លៃជិត ៥០លានដុល្លារ អាមេរិក ដែលជាជំនួយ របស់ប្រទេសចិន មន្ទីរពេទ្យ «មិត្តភាព កម្ពុជា ចិន ត្បូងឃ្មុំ» ដែលនឹងបើក ការដ្ឋានសាងសង់ នៅព្រឹកនេះ គឺជាគម្រោងធំទី២ ដែលជាជំនួយ ឥតសំណងរបស់ រដ្ឋាភិបាលចិន បន្ទាប់ពីគម្រោង សាងសង់មន្ទីរពេទ្យ «មិត្តភាព កម្ពុជាចិន ព្រះកុសុម:» ដែលជាគម្រោងទី១ ទើបចាប់ផ្តើម សាងសង់កាលពី ខែតុលា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ មន្ទីរពេទ្យ មិត្តភាពកម្ពុជា ចិន ត្បូងឃ្មុំ នឹងសាងសង់ លើផ្ទៃដីទំហំ ២៤,៣០០ ម៉ែត្រការ៉េ លើទំហំផ្ទៃដីសរុប ៥៥,៨១៥ ម៉ែត្រការ៉េ គម្រោងនេះ សាងសង់ ក្នុងរយ:ពេល ៤០ខែ មន្ទីរពេទ្យ នេះនឹងចំណាយ ទឹកប្រាក់ប្រមាណ ៤៥,៦៦០,០០០ ដុល្លារអាមេរិក មន្ទីរពេទ្យនេះ នឹងមានស ភាពធំទូលាយ ហើយបំពាក់ទៅ ដោយគ្រឿងបរិក្ខា ពេទ្យទំនើបៗ ទៀតផងគេហទំព័រ Facebook សម្ដេចតេជោ នាយករដ្ឋមន្ត្រី នឹងផ្សាយផ្ទាល់ (Live) ពិធីនេះនៅម៉ោង 8:00 នាទីព្រឹក ពីកន្លែងបើក ការដ្ឋាន ទីរួមខេត្តត្បូងឃ្មុំ៕