បន្ទាយមានជ័យ៖ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរ ជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន អ្នកតំណាងរា ស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារ ថ្នាក់ជាតិចុះ មូលដ្ឋាន ខេត្តបន្ទាយមានជ័យ និងលោកជំទាវ ម៉ៅ ម៉ាល័យ កែគឹមយ៉ាន អមដំណើរដោយ ឯកឧត្តម សួន បវរ អភិបាលនៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ អញ្ជើញមកពិនិត្យរានហាល នៅប្រាសាទបន្ទាយឆ្មារ ដែលទើបតែជួសជុលហើយ ក្រោមការដឹកនាំផ្ទាល់ និងថវិការបស់ លោកជំទាវ បន្ទាប់មកចុះ សួរសុខទុក្ខនិងសំណេះ សំណាលជា មួយប្រជាពលរដ្ឋ ផងដែរ៕