ខេត្តបន្ទាយមានជ័យ ៖ កាលពីរសៀលថ្ងៃទី៦ ខែគុម្ភះ ឆ្នាំ២០១៦នេះ លោក ឱ បូ រីន្ទជាសមាជិកអន្ត្រៃយ៍គណបក្សខេត្ត និងជាប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន អ ៩៣ បានដឹកនាំក្រុមការងារ ចុះជួយឃុំ ស្រះរាំង ស្រុកមង្គលបូរី ចុះទៅផ្សព្វផ្សាយ បន្តខ្លឹមសារស្មារតីអង្គសន្និបាត របស់គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាលើកទី៣៩ ជួនដល់បងប្អូនជាសមាជិកបក្សតាមភូមិទាំង ៩ នៅក្នុងភូមិស្រះរាំងក្នុងនោះដែរ លោក ឱ បូ រីន្ទ បានមានប្រសាសន៍ជំរុញឲ្យប្រជាពលរដ្ឌ ទៅធ្វើអត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរឲ្យបានគ្រប់ៗគ្នា នឹងផ្សព្វផ្សាយច្បាប់ចរាចរថ្មី នឹងការផ្ទេរសិទ្ធិអចលនទ្រព្យ ពីឪពុកម្ដាយទៅកូន ដោយមិនបាច់បង់ពន្ធប្រថាប់ត្រា ៤ ភាគរយនោះឡើយ នឹងតំលៃភ្លើងអគ្គិសនិ ប្រើប្រាស់ក្រោម ៥០ គីឡូវ៉ាត ក្នុងមួយគីឡូវ៉ាតតំលៃតែ៦១០រៀលប៉ុណ្ណោះនាពេលខាងមុខ ព្រមទាំងលើកឡើងបញ្ហារាជរដ្ឌាភិបាលលើកលែងការធ្វើបណ្ណ័បើកបរទៀតផង ។
ក្នុងឱកាសនោះដែរ លោក ឱ បូ រីន្ទ នឹងក្រុមការងារក៏បាននាំយកអំណោយសារុងទៅចែកជួនបងប្អូនដែលបានចូលរួម ក្នុងម្នាកៗទទូលបានសារុងមួយ នឹងភួយមួយ សមាជិកចូលរួមចំនួន៦៦៧នាក់ ព្រមទាំងនាំយកអំណោយទៅចែកជូនដល់គ្រួរសាដែលជួបការខ្វះខាតចំនួន ៤៥គ្រួរសា ក្នុងមួយគ្រួរសាទទូលបានអង្ករមួយការុង នឹងភួយមួយ ជាមួយគ្នានោះដែរ លោកឱ បូ រិន្ទ នឹងក្រុមការងារបាននាំយកអំណោយទឹកប្រាក់ចំនួន១៥០០០០០រ មួយលានប្រាំសែនរៀល ជាប្រាក់ខែរយៈពេល ៥ខែ ជួនដល់យុវជនពូរូប ដើម្បីចុះបំផុសចលនាយុវជនបក្ស ក្នុងឃុំស្រះរាំង ស្រុកមង្គលបូរី លោក ឱ បូ រីន្ទ នឹងក្រុមការងារបានចុះទៅប្រគល់ផ្ទះមួយខ្នងទំ ហំ ៤ × ៥ ម៉ែត នឹងប្រគល់ប្រាក់ចំនួន ១២០០០០០រ មួយលានពីសែនរៀល ដែលខ្វះខាតពីការសាងសង់ផ្ទះជួនដល់គ្រួរសាក្រីក្រ
មួយគ្រួរសា ឈ្មោះ ប៉ាល នឿត អាយុ ៥៤ ឆ្នាំភូមិចំការចេក ឃុំស្រះរាំង ស្រុក មង្គលបូរី ប.ជ ៕