ប្រធានអាជ្ញាធរជាតិ ប្រយុទ្ឋប្រឆាំង គ្រឿងញៀន បានអញ្ជើញ ជាអធិបតីភាព ក្នុងពិធីសំណេះ សំណាលជាមួយ ប្រជាពលរដ្ឋ ឃុំអូរប្រាសាទ និងសម្ពោធ ដាក់អោយប្រើប្រាស់ ផ្លូលក្រាលគ្រួស១ខ្សែ ប្រវែង២៨៣២ម៉ែត្រ ស្ថិតនៅ ភូមិអូរប្រាសាទ ឃុំអូរប្រាសាទ ស្រុកមង្គលបូរី នាព្រឹកថ្ងៃសៅរ៍ ៤កើត ខែបឋមាសាឍ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ ពិធីនេះធ្វើនៅក្នុង ( បរិវេណ ផ្សារធំថ្មីបូរីជ័យ ) ហៅផ្សារអូរស្ងួតចាស់ ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ មានសមាជិក ចូលរួមប្រមាណជាង ៤០០០នាក់ ៕