(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ គាត ច័ន្ទថារិទ្ធ អគ្គស្នងការរង នគរបាលជាតិ បានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧នេះ មនុស្ស៥នាក់ ត្រូវបានកម្លាំងជំនាញ របស់ផែនសន្តិសុខ នៃស្នងការដ្ឋាន នគរបាលរាជ ធានីភ្នំពេញ បានចុះសហការជាមួយកម្លាំងជំនាញ ធ្វើការឃាត់ខ្លួន ពាក់ព័ន្ធករណី ត្រៀមចែក ខិត្តប័ណ្ណ សេចក្ដីអំពាវនាវត្រៀម ធ្វើបាតុកម្ម ក្នុងព្រះរាជ ពិធីបុណ្យអុំទូក
យោងតាមគេ ហទំព័រអគ្គស្នងការ នគរបាលជាតិ ដែលដកស្រង់ សំដីរបស់នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បញ្ជាក់ថា កម្លាំងជំនាញ របស់ផែនសន្តិសុខ នៃស្នងការដ្ឋាន នគរបាលរាជ ធានីភ្នំពេញ បានចុះសហការ ជាមួយកម្លាំងជំនាញ របស់នាយកដ្ឋាន ប្រឆាំងភេរវកម្ម និងឧក្រិដ្ឋ កម្មឆ្លងដែន និងកម្លាំង ផ្នែកសន្តិសុខ នៃអធិការដ្ឋាន នគរបាល ខណ្ឌឫស្សីកែវ បានធ្វើការឃាត់ ខ្លួនជនសង្ស័យ ៥នាក់ នៅចំណុចផ្ទះលេខ E18 ក្នុងភូមិបឹង សាឡាងថ្មី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ជនសង្ស័យទាំង ៥នាក់រួមមានដែល ត្រូវឃាត់ខ្លួន រួមមាន៖
១៖ ឈ្មោះ ជីម សាវឿន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត ភូមិព្រៃក្រាំង ឃុំមានរិទ្ធ ស្រុកដងទង់ ខេត្តកំពត មុខងារជាសមាជិក រណសិរ្សរំដោះ ជាតិខ្មែរ កាន់អត្តសញ្ញាណ ប័ណ្ណលេខ 110634291 មានទីលំនៅ បច្ចុប្បន្ន ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឈ្មោះខាងលើនេះ បានទទួលបញ្ជាពីឈ្មោះ យ៉ាត យ៉យ ដែលជាជំនួយ ការរបស់ឈ្មោះ សម សេរី ជាប្រធានរណសិរ្សរំដោះជាតិខ្មែរ បានបញ្ជូនខិត្ត ប័ណ្ណដែលមាន ចំណងជើងថា៖ «សេចក្ដីអំពាវ នាវត្រៀមធ្វើបាតុកម្ម» ដែលជាប្រភេទ ក្រដាសរាម A4 តាមរយៈសារ អេឡិកត្រូនិច ឲ្យទៅឈ្មោះ ជីម សាវឿន យកមកព្រីន និង Copy ដើម្បីយកទៅ ចែកចាយបន្ត នៅក្នុងព្រះរាជពិធីបុណ្យអុំទូក ខាងមុខនេះ
២៖ ឈ្មោះ ដួងនន្តា អាន់ណាន់ដា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត ភូមិក្រាំង ឃុំពព្រាលើ ស្រុកជីក្រែង ខេត្តសៀមរាប មុខងារជាបុគ្គលិក ក្រុមហ៊ុនថៃ កាន់លិខិតឆ្លង ដែនលេខ N00128430 ស្នាក់នៅ បណ្ដោះអាសន្ន ផ្ទះលេខ E18 នៅភូមិបឹងសាឡាងថ្មី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ឈ្មោះខាងលើបានស្គាល់ឈ្មោះ យ៉ាត យ៉យ ដែលជាជំនួយ ការរបស់ឈ្មោះ សម សេរី ជាប្រធានរណសិរ្សរំដោះជាតិខ្មែរ ដែលបានបួសរៀន នៅវត្តជាមួយ ក្នុងប្រទេសថៃ ហើយឈ្មោះ យ៉ាត យ៉យ បានប្រគល់ សៀវភៅមួយ ក្បាលរបស់រណ សិរ្សរំដោះជាតិខ្មែរ ដែលមាន ចំណងជើងថា «អាថ៍កំបាំង របស់ខ្មែរ ឬគល់៧មករា» ដើម្បីទុកឲ្យខ្លួន (ដួង នន្ដា អាន់ណាន់ដា) ទុកមើល
៣៖ ឈ្មោះ ប្រាក់ សាន្ត ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត ភូមិលួង ឃុំឬស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ (ជាម្ចាស់ផ្ទះ) មុខងារយោ ធាការិយាល័យទី២ ទ័ពជើងគោក អត្តសញ្ញាណ ប័ណ្ណលេខ180709225 មានទីលំនៅ បច្ចុប្បន្ន នៅភូមិមណ្ឌល៣ សង្កាត់ស្លរក្រាម ក្រុងសៀមរាម ខេត្តសៀមរាប
៤៖ ឈ្មោះ ឃួន តាំ ភេទប្រុស អាយុ៦៨ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត ភូមិអញ្ចាញ ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ មុខងារនៅផ្ទះ ទីលំនៅបច្ចុប្បន្ន នៅភូមិអញ្ចាញ ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ
៥៖ ឈ្មោះ ចិន សារិទ្ឋ ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត ភូមិត្រពាំងខ្នា ឃុំរាជមន្ទីរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង មុខងារអ្នកបើក បររថយន្ត ឲ្យឈ្មោះ ឃួន តាំកាន់អត្ត សញ្ញាណប័ណ្ណលេខ 090801663 ទីលំនៅបច្ចុប្បន្ន៖ នៅផ្ទះលេខ D63 ភូមិបឹង សាឡាងថ្មី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ
លោកឧត្តម សេនីយ៍បញ្ជាក់ថា ក្នុងការឃាត់ខ្លួន អ្នកទាំង៥នាក់ ខាងលើនេះ សមត្ថកិច្ចបានធ្វើការដកហូត នូវខិត្តប័ណ្ណរបស់ រដ្ឋាភិបាលជាតិ ខ្មែរនិរទេស ចំនួន២៣សន្លឹក និងសៀវភៅ មានចំណងជើងថា៖ ឫគល់៧មករា ចំនួន០១ក្បាល បច្ចុប្បន្នឈ្មោះ ទាំង០៥នាក់ខាងលើ សមត្ថកិច្ចកំពុង ធ្វើការសាកសួរ ដើម្បីអនុវត្តន៍ នីតិវិធីបន្ត៕