រូបដែលឆ្លៀត ឱកាសឆបោកយក លុយក្នុងការជ្រើស រើសកងទ័ព បំពេញក្របខណ្ឌ ឱ្យយោធភូមិ ភាគទី១ កងទ័ពជើងគោក គឺ៖ ទី១វរៈសេនីឯក ហេង រិទ្ធី និងទី២ វរៈសេនីយ៍ត្រី ម៉ាន ម៉ាត់ ត្រូវបានសមត្ថ កិច្ចកងរាជ អាវុធហត្ថលើផ្ទៃ ប្រទេសចាប់ខ្លួន បច្ចុប្បន្នជន ជាប់ចោទទាំង ០២នាក់ខាងលើ ត្រូវបានកសាង សំណុំរឿងបញ្ជូន ទៅស្ថាប័នអយ្យ ការយោធានៅ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧ ចាត់ការតាម ផ្លូវច្បាប់ ក្រោមការចោទ ប្រកាន់អំពី ករណីជ្រើសរើស ទ័ពដោយគ្មាន បទបញ្ជានិង ករណីឆបោក គណៈកម្មការ ជ្រើសរើសពល ទាហានបំពេញ ក្របខ័ណ្ឌអោយ យោធភូមិភាគទី១ បានចេញ សេចក្តីជូន ដំណឹងស្តីពីទប់ស្កាត់ និងចាត់វិធាន ការចំពោះ បុគ្គលឆ្លៀត ឱកាសមួយ ចំនួនដែលឆ្លៀត ឱកាសកេង ចំណេញនៅក្នុង ដំណើរការ ជ្រើសរើសកង ទ័ពបំពេញ ក្របខណ្ឌឱ្យ យោធភូមិភាគ ទី១កងទ័ព ជើងគោក គណៈកម្មការ ក៏បានធ្វើ ការបញ្ជាក់ថា រាល់ការស្ម័ គ្រចិត្តដាក់ពាក្យ សុំបម្រើការក្នុង កងយោធពល ខេមរភូមិន្ទនេះ គឺមិនតម្រូវឱ្យ បេក្ខជនបង់ ប្រាក់ឡើយ ដោយគិតចាប់ពី ការដាក់ពាក្យ រហូតសម្រេច ចូលក្របខណ្ឌ រួមទាំងការសុខភាព កាយសម្បទា និងលិខិតស្នាមផ្សេងៗ។ រាល់បុគ្គល ដែលប្រព្រឹត្តទៅ នឹងគោលការណ៌ ខាងលើត្រូវ ទទួលខុស ត្រូវចំពោះ មុខច្បាប់៕