កីឡាករកីឡាការនី សិស្សពូកែថ្នាក់ ជាតិអន្តរជាតិ លោកគ្រូអ្នកគ្រូ និងយុវជន ប្រមាន ៤០០នាក់បាន ចូលរួមកម្មវិធី លើកទឹកចិត្ត នាថ្ងៃទី៧ខែ តុលា ឆ្នាំ២០១៧ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកអចិ ន្ត្រៃយ៍គណៈ កម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធាន ក្រុមការងារថ្នាក់ កណ្តាលចុះជួយ ខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោកជំទាវ ឧកញ៉ា ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន លោកជំទាវ ញ៉ែម សាខន សម្ដេចក្រឡាហោម ស ខេង ព្រមទាំងឯកឧត្តម លោកជំទាវជាថ្នាក់ ដឹកនាំដែលជាសមាជិក សមាជិកា សហការី ព្រមទាំងមន្ត្រី រាជការដែលមាន ការពាក់ពន្ធ័ បានអញ្ជើញចូល រួមជាអធិបតី ក្នុងពិធីសំណេះ សំណាលចែក រង្វាន់លើក ទឹកចិត្តដល់សិស្សា នុសិស្សប្រឡង បាក់ឌុបជាប់ ឆ្នាំ២០១៧ មានចាប់ពី និទ្ទេស A .B .C. D.ដល់ និទ្ទេសE. និងលោកគ្រូ អ្នកគ្រូ (សាលា )មានសិស្សពូកែ ក្រុមកីឡាករ បាល់ទះនារី មធ្យមសិក្សា លោកគ្រូបង្វឹក កីឡាករ បាល់ទះនារី មធ្យមសិក្សា និងកីឡាករ ប្រដាល់ និងសរុប ប្រជាពលរដ្ឋ ជាមាតា បិតាសិស្សទាំង អស់គ្នាមាន (ចំនួន ៣៩៦៤នាក់ ) កម្មវិធីនេះធ្វើ នៅក្នុងបរិវេណ សកលវិទ្យាល័យមានជ័យ ក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានពាំនាំនូវ ប្រសាសន៍ផ្ដាំ ផ្ញើសួរសុខទុក្ខ ពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន ប្រធាន គណបក្ស ប្រជាជនកម្ពុជា និងជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ច្រកម្ពុជា ព្រមទាំង សម្ដេចចក្រី ហេង សំរិន សម្ដេចក្រឡាហោម ស ខេង សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ និងថ្នាក់ដឹកនាំ គណបក្ស ប្រជាជនកម្ពុជា ដ៏ទៃផ្សេងទៀត ដែលតែងតែ គិតគូរចំពោះ សុខទុក្ខ និងការរស់ នៅរបស់សមាជិក សមាជិកា គណបក្ស ប្រជាជនកម្ពុជា របស់យើង
ក្នុងឱកាសនោះដែរ ឯកឧត្តម ឧបនាយក រដ្ឋមន្រ្តី កែ គឹមយ៉ាន បានមាន ប្រសាសន៍លើក ឡើងថា: ដោយសារ ប្រទេសជាតិ របស់យើងមាន សុខសន្តិភាព និងស្ថេរភាព នយោបាយល្អ ពិេសសក្រោម គោលនយោ បាយឈ្នះ ឈ្នះរបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នៃព្រះរាជាណាច ក្រកម្ពុជា បានបញ្ចប់សង្រ្គាមរ៉ាំរ៉ៃ ទើបយើងមាន ឱកាសបានជួប ជុំគ្នានិយាយពី សុខទុក្ខនិងការ អភិវឌ្ឍរីកចម្រើន បានដូចនេះយើង ទាំងអស់គ្នាត្រូវ តែរួមគ្នាថែរក្សា នូវសម្បត្តិដ៏មាន តំលៃរបស់យើងនោះគឺសន្តិភាព ព្រោះថាមាន សន្តិភាពទើប មានការអភិវឌ្ឍ មានការអភិវឌ្ឍ ទើបមាន ប្រជាធិបតេយ្យ ជាមួយគ្នានេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ានបាន មានប្រសាសន៍ ទៀតថាៈ ក្មួយៗ យុវនិស្សិតសិស្សា នុសិស្សនេះហើយ គឺជាទំពាំងស្នង ឫស្សីជាធនធាន បន្តវេនដ៏មាន សក្តានុពលសម្រាប់ ប្រទេសជាតិ នាពេលអនាគត បច្ចុប្បន្នរាជរដ្ឋា ភិបាលដឹកនាំដោយ គណបក្ស ប្រជាជន ដែលមានសម្តេច តេជោ ហ៊ុន សែន ជាប្រមុខ ដឹកនាំបានធ្វើ ការកែទម្រង់ ស៊ីជម្រៅស្ទើរ គ្រប់វិស័យ ក្នុងនោះវិស័យ អប់រំជាវិស័យ អាទិភាពដែល រាជរដ្ឋាភិបាល ខិតខំកំណែទ ម្រង់ដើម្បីបណ្តុះ បណ្តាលធនធាន មនុស្សហើយទទួល បានលទ្ធផលល្អគួរជាទីមោទន:
ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ានអំពាវនាវ ឲ្យយុវនិស្សិតយើង ដែលមានអាយុ១៨ឆ្នាំ ឡើងរួសរាន់ ប្រញាប់ទៅ ចុះបោះឆ្នោត កុំបីអាក់ខាននិងសូមអញ្ជើញ ទាំងអស់គ្នាទៅ បោះឆ្នោតជូន គណបក្ស ប្រជាជនកម្ពុជា ដើម្បីបន្តអនុវត្ត គោលនយោបាយ អភិវឌ្ឍន៍ ភូមិ ឃុំ -សង្កាត់យើងជា ផលប្រយោជន៍ រួមរបស់ប្រជាពលរដ្ឋ យើងទាំងអស់គ្នា មុនបញ្ចប់កម្ម វិធីឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ានបាន ជួយឧបត្ថម្ភនូវ អំណោយលើក ទឹកចិត្តមាន ដូចខាងក្រោម៖
១៖ សិស្សនិទ្ទេសA ចំនួន១២នាក់ ក្នុងម្នាក់ទទួល បានម៉ូតូ១២៥ មួយគ្រឿង និងទូរសព្ទ័ដៃ Iphone7 plus មួយគ្រឿង(សរុប ម៉ូតូ១២គ្រឿង និងទូរសព្ទ័ ១២គ្រឿង)។
២៖ សិស្សនិទ្ទេសB ចំនួន៩៨នាក់ ក្នុងម្នាក់ ទទួល បានថវិកា១០មុឺនរៀល ។
៣៖ សិស្សនិទ្ទេសC ចំនួន១៧២នាក់ក្នុងម្នាក់ ទទួល បានថវិកា១០មុឺនរៀល ។
៤៖ សិស្សនិទ្ទេសD ចំនួន២៨៣នាក់ ក្នុងម្នាក់ទទួល បានថវិកា ៥មុឺនរៀល
៥៖ សិស្សនិទ្ទេសE ចំនួន ១.២៦៥នាក់ ក្នុងម្នាក់ ទទួលបានថវិកា ៥មុឺនរៀល។
៦៖ វិទ្យាល័យដែល មានសិស្ស និទ្ទេសAមាន ចំនួន៧សាលាក្នុង១សាលា ទទួលបានថវិកា ១.០០០.០០០រៀល។
៧៖ សិស្សពូកែ ៧នាក់ ដែល ប្រឡងជាប់នៅ ភ្នំពេញក្នុងម្នាក់ ទទួល បាន ថវិកា ៥០មុឺនរៀល
៨៖ លោកគ្រូ អ្នកគ្រូ ស្ម័ក្រចិត្តបង្រៀនបំប៉ន ចំនួន២១នាក់ ក្នុងម្នាក់ទទួល បានថវិកា ៥០មុឺនរៀល។
៩៖ គ្រូបង្វឹក ក្រុមកីឡាករ បាល់ទះនារី មធ្យមសិក្សា ចំនួន៣ នាក់ក្នុងម្នាក់ ទទួលបានថវិកា ៤០មុឺនរៀល។
១០៖ ក្រុមកីឡា ករបាល់ទះនារី មធ្យមសិក្សា ចំនួន១២នាក់ ក្នុងម្នាក់ទទួល បានថវិកា ៣០មុឺនរៀល
១១៖ កីឡាករប្រដាល់ ចំនួន៣នាក់ ក្នុងម្នាក់បានថវិកា ៥០មុឺនរៀល។
១២៖ ឧបត្ថម្ភនាយកសាលា ៥០៥នាក់ ក្នុងម្នាក់ទទួល បានថវិកា ៤មុឺនរៀល
១៣៖ ឧបត្ថម្ភ សមាជិក សមាជិកាចូលរួម ក្នុងកម្មវិធី ចំនួន១៥៤៩ នាក់ក្នុងម្នាក់ ទទួលបានសារ៉ុង ១និងថវិកា ២មុឺនរៀល។
១៤៖ សមាជិក សមាជិកាទាំង ៣៩៦៤នាក់ទទួល បានសារ៉ុងម្នាក់ ១ផងដែរ
១៥៖ សកលវិទ្យាល័យមានជ័យ បានថវិកា ចំនួន ២លានរៀល៕