កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ ២០១៦ សាងសង់ផ្ទះខុសបច្ចេកទេស បណ្ដាលឲ្យស្លាបុកូន ជាបន្តបន្ទាប់ ស្លាប់អស់កូនចំនួន៣នាក់ កូនប្រុស ២ នាក់ កូនស្រី១ នាក់ នៅចំណុច ភូមិ ភ្នុំជញ្ជាំង ឃុំ ជប វ៉ា រី ស្រុក ព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ ។
ម្ចាស់ផ្ទះឈ្មោះ (វិត) នេះ គឺសោកនាដកម្មមួយ ដែលបណ្ដាលមកពីសាងសង់ផ្ទះខុសបច្ចេកទេស បណ្ដាលឲ្យកូនប្រុសស្រីស្លាប់អស់ចំនួន៣នាក់ បើយោងតាមព័ត៌មាន ជាងធ្វើផ្ទះបានដាក់សសរខុសពីរដើម គឺយកខាងគល់ធ្វើចុងយកខាងចុងធ្វើគល់វិញ ហើយផ្ទះដែលបានសាងសង់រួចនេះ មានទំហំ ៧ ម × ៩ ម៉ែត បច្ចុប្បន្ន ម្ចាស់ផ្ទះឈ្មោះ វិត បានរុះរើ ប្រគេនជូនព្រះសង្ឃ ដាក់នៅវត្តអារាម ហើយសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មុននឹងជួលជាងត្រូវប្រុងប្រយ័ត្ន និងត្រួតពិនិត្យរាល់ទង្វើដែលជាងសាសងផ្ទះប្រយ័ត្នដូចលោក ពូវិត ទៀត ៕